នាយករដ្ឋមន្រ្តីអង់គ្លេសបាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​រថក្រោះ​ដល់​អ៊ុយក្រែន ​ដើម្បី​ជួយ​ដល់​កម្លាំង​អ៊ុយក្រែនក្នុងការរុញ​ច្រានកងទ័ព​រុស្ស៊ី​ឲ្យ​ត្រឡប់ថយក្រោយវិញ
War

នាយករដ្ឋមន្រ្តីអង់គ្លេសបាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​រថក្រោះ​ដល់​អ៊ុយក្រែន ​ដើម្បី​ជួយ​ដល់​កម្លាំង​អ៊ុយក្រែនក្នុងការរុញ​ច្រានកងទ័ព​រុស្ស៊ី​ឲ្យ​ត្រឡប់ថយក្រោយវិញ

ការិយាល័យរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា នាយករដ្ឋមន្ត្រីលោក Rishi Sunak បានគូសបញ្ជាក់អំពីមហិច្ឆតារបស់ចក្រភពអង់គ្លេសក្នុងការបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ៗមួយចំនួនរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន រួមជាមួយនឹងជំនួយកាំភ្លើងធំបន្ថែម​ ដើម្បីរុញ​កងទ័ព​រុស្ស៊ី​ឲ្យ​ត្រឡប់​ថយក្រោយវិញ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ។ ​

អ្នកនាំពាក្យម្នាក់របស់លោក Sunak បាននិយាយថា “ពួកគេបានយល់ព្រមលើតម្រូវការក្នុងការចាប់យកនៅពេលនេះ ជាមួយនឹងការបង្កើនល្បឿននៃការគាំទ្រផ្នែកយោធា និងការទូតជាសកលសម្រាប់អ៊ុយក្រែន” ។ នាយករដ្ឋមន្ត្រីអង់គ្លេសបានគូសបញ្ជាក់អំពីមហិច្ឆតារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន រួមទាំងតាមរយៈការផ្តល់រថក្រោះ Challenger 2 និងប្រព័ន្ធកាំភ្លើងធំបន្ថែមទៀត “។

មានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលលើកឡើងថា ចក្រភពអង់គ្លេសកំពុងពិភាក្សាជាមួយអ៊ុយក្រែន ដើម្បីប្រគល់រថក្រោះ Challengers ដែលជារថក្រោះប្រយុទ្ធដ៏សំខាន់របស់កងទ័ពអង់គ្លេស ដើម្បីជួយប្រទេសនេះប្រយុទ្ធនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ។

អ្នកនាំពាក្យរបស់លោក Sunak បាននិយាយថា “នាយករដ្ឋមន្ត្រីអង់គ្លេស និងប្រធានាធិបតី ហ្សេលេនស្គីបានស្វាគមន៍ការប្តេជ្ញាចិត្តអន្តរជាតិផ្សេងទៀត រួមទាំងការផ្តល់ជូនរបស់ប៉ូឡូញក្នុងការផ្តល់​រថក្រោះ Leopard 2 ដល់អ៊ុយក្រែន ” ។

ប្រភព ៖ Reuters

Translate by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *