ធនាគារកណ្ដាលអាហ្សង់ទីនចេញមុខបដិសេធថា ខ្លួនមិនមានគម្រោងក្នុងការដាក់រូបភាពរបស់ Messi នៅលើរូបិយប័ណ្ណជាតិនោះទេ បន្ទាប់ពី​មានព័ត៌មានក្លែងក្លាយ​រីករាលដាលពេញពិភពលោកថា អាហ្សង់ទីនមានគម្រោងដាក់រូបភាពរបស់ Messi នៅលើរូបិយប័ណ្ណរបស់ខ្លួន
World

ធនាគារកណ្ដាលអាហ្សង់ទីនចេញមុខបដិសេធថា ខ្លួនមិនមានគម្រោងក្នុងការដាក់រូបភាពរបស់ Messi នៅលើរូបិយប័ណ្ណជាតិនោះទេ បន្ទាប់ពី​មានព័ត៌មានក្លែងក្លាយ​រីករាលដាលពេញពិភពលោកថា អាហ្សង់ទីនមានគម្រោងដាក់រូបភាពរបស់ Messi នៅលើរូបិយប័ណ្ណរបស់ខ្លួន

ការបង្ហោះមិនពិតបានផ្សព្វផ្សាយទូទាំងពិភពលោកដោយអះអាងថា អាហ្សង់ទីនបានចេញក្រដាសប្រាក់ដែលមានរូបភាពរបស់កំពូលតារាបាល់ទាត់ Lionel Messi បន្ទាប់ពីក្រុមជម្រើសជាតិរបស់ប្រទេសនេះបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា ។

ធនាគារជាតិរបស់ប្រទេសអាហ្សង់ទីនបានបដិសេធការអះអាងនេះដោយប្រាប់ AFP ថា ខ្លួនមិនមានគម្រោងក្នុងការចេញរូបិយប័ណ្ណដែលមានរូប Messi នោះទេ ។ រូបភាពក្រដាសប្រាក់ដែលបានរាយការណ៍ដែលត្រូវបានចែករំលែកនៅក្នុងការបង្ហោះមិនពិតមិនទាក់ទងទៅនឹងរូបថតនៃការដេញថ្លៃស្របច្បាប់របស់ប្រទេសអាហ្សង់ទីនដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារកណ្តាលនោះទេ ។

ការបង្ហោះមិនពិតរួមមានរូបភាពនៃរូបិយប័ណ្ណ 1,000 ប៉េសូអាហ្សង់ទីន ដែលសន្មត់ថាមានកីឡាករបាល់ទាត់ Lionel Messi និងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ។

ការអះអាងមិនពិតដែលថា អាហ្សង់ទីនបានចេញរូបិយប័ណ្ណដែលមានរូប Messi បានកើតឡើងភ្លាមៗបន្ទាប់ពី​ Lionel Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីនឲ្យលើកពានរង្វាន់ FIFA World Cup ។

ជាការឆ្លើយតបទៅនឹងការបង្ហោះមិនពិតទាំងនេះ លោក Fernando Alonso អ្នកគ្រប់គ្រងទំនាក់ទំនងជាន់ខ្ពស់សម្រាប់ធនាគារកណ្តាលអាហ្សង់ទីន BCRA បានប្រាប់ AFP កាលពីថ្ងៃទី 22 ខែធ្នូថា ធនាគារកណ្ដាលអាហ្សង់ទីនមិនមានគម្រោងដាក់រូបភាពរបស់ Messi នៅលើក្រដាសប្រាក់នោះទេ ។

ប្រភព ៖ AFP

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *