លោក Fatih Birol ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA និយាយថា ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ីក្នុងការកាត់បន្ថយការនាំឧស្ម័នធម្មជាតិមកកាន់សហគមន៍អឺរ៉ុបដល់ទៅ 60%នាពេលនេះថា វាគឺជាក្រឡាអុករបស់លោកពូទីនដែលគាត់នឹងលេងវាជាបន្តបន្ទាប់ លោក Fatih Birol បានធ្វើការណែនាំដល់សហគមន៍អឺរ៉ុបថា “សហគមន៍អឺរ៉ុបត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការទប់ទល់ទៅនឹងករណីដែលប្រទេសរុស្ស៊ីកាត់ផ្ដាច់ឧស្ម័នធម្មជាតិមកកាន់តំបន់នេះដល់ទៅ 100%នោះ” ។
ប្រភព ៖
FT