រញ្ជួយដីធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថានមានមនុស្សស្លាប់ 920នាក់ ថែមទាំងសន្និដ្ឋានថាចំនួននេះនឹងកើនឡើងថែមទៀត
Breaking News

រញ្ជួយដីធ្ងន់ធ្ងរនៅអាហ្វហ្កានីស្ថានមានមនុស្សស្លាប់ 920នាក់ ថែមទាំងសន្និដ្ឋានថាចំនួននេះនឹងកើនឡើងថែមទៀត

មានហេតុការណ៍គ្រោះរញ្ជួយដីកម្រិត 6.1រិចទ័រ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃទី22 មិថុនានេះ តាមម៉ោងរបស់អាហ្វហ្កានីស្ថាន ។ ករណីនេះគឺបណ្ដាលមកពីការរញ្ជួយនូវស្នូលផែនដីដែលមានជម្រៅដល់ទៅ 53គីឡូម៉ែត្រ បានបង្កឲ្យមានការរញ្ជួយផែនដីដល់ផ្នែកមួយចំនួនរបស់ប្រទេសប៉ាគីស្ថាន និងឥណ្ឌាផងដែរ ។

យោងទៅតាមទិន្នន័យផ្លូវការនៃតំបន់កើតហេតុរបស់ប្រទេសអាហ្វហ្គានីស្ថានមួយនេះ ដែលបានចុះផ្សាយពីការខូចខាតក្នុងគេហទំព័រ ថា ពេលនេះមានមនុស្សស្លាប់ក្នុងហេតុការណ៍នេះយ៉ាងហោចណាស់ 920នាក់ និងមានអ្នករងរបួសចំនួន 610នាក់ ថែមទាំងមានការសន្និដ្ឋានថានៅមានមនុស្សស្លាប់ច្រើនជាងនេះទៀត ។

សេចក្ដីរាយការណ៍បញ្ជាក់ថា កម្រិតនៃការរញ្ជួយដីនេះបានធ្វើឲ្យផ្ទះសម្បែងរងការខូចខាត នៅសល់តែកម្ទិចកម្ទីអគារ រីឯប្រទេសប៉ាគីស្ថានឯណោះវិញមានពលរដ្ឋម្នាក់បានចេញមកបញ្ជាក់ថា ខ្លួនក៏បានទទួលដឹងនូវកម្លាំងរញ្ជួយនេះផងដែរ ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *