ទាហានរុស្ស៊ីប៊ិះតែនឹងស្លាប់អស់មួយជំរុំដោយសារតែ “ពពែអ៊ុយក្រែនមួយក្បាល” ។
Breaking News

ទាហានរុស្ស៊ីប៊ិះតែនឹងស្លាប់អស់មួយជំរុំដោយសារតែ “ពពែអ៊ុយក្រែនមួយក្បាល” ។

ទាហានរុស្ស៊ីប៊ិះតែនឹងស្លាប់អស់មួយជំរុំដោយសារតែសត្វពពែអ៊ុយក្រែនមួយក្បាលដើរទៅប៉ះគ្រាប់បែកបង្កៃដែលពួកទាហានរុស្ស៊ីបានបំពាក់នៅលើរបងបន្លាលួសដើម្បីការពារខ្លួនរបស់ពួកគេ ។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិ Kinski Rozdory តំបន់ Zaporizhia Oblast ភាគឦសាននៃប្រទេសអ៊ុយក្រែន យោងទៅតាមសេចក្ដីរាយការណ៍របស់មន្ត្រីអ៊ុយក្រែននៅក្នុងតំបន់នោះបានអះអាងថា មានទាហានរុស្ស៊ីប្រហែលជា 40នាក់វាយដណ្ដើមបានមន្ទីរពេទ្យមួយកន្លែងក្នុងតំបន់នេះ ហើយពួកគេយកមន្ទីរពេទ្យមួយក្លែងនេះធ្វើជាកន្លែង  ស្នាក់អាស្រ័យរបស់ពួកគេ ។ ទាហានរុស្ស៊ីមួយក្រុមនោះបានធ្វើរបងលួសបន្លាការពារខ្លួនរាងជារង្វង់ព័ទ្ធជុំវិញបរិវេណមន្ទីរពេទ្យនោះ ហើយពួកគេបានចងបំពាក់គ្រាប់បែកបង្កៃទាំងតូច ទាំងធំជាច្រើនគ្រាប់នៅជុំវិញមន្ទីរពេទ្យដែលជាកន្លែងពួកគេស្នាក់នៅនោះ ។ ចៃដន្យអីស្រាប់តែមាន សត្វពពែមួយក្បាលដែលរួចចេញពីកសិដ្ឋានចិញ្ចឹមនៅក្បែរនោះ ហើយវាបានដើរទៅជិតមន្ទីពេទ្យដែល ជាកន្លែងស្នាក់នៅរបស់ពួកគេ ដោយវាមានអាការៈរមាស់ខ្លួនហើយទៅអេះជាមួយនឹងរបងបន្លាលួសដែលពោរពេញទៅដោយគ្រាប់បែកបង្កៃជាច្រើន បង្កឲ្យមានការផ្ទុះគ្រាប់បែកទាំងនោះឡើងជាបន្តបន្ទាប់ ដោយឡែក កងទ័ពរុស្ស៊ីក៏មិនបានដឹងខ្លួន ហើយមិនបានប្រយ័ត្នផងនោះ ពួកខ្លួនក៏ទទួលរងនូវគ្រោះថ្នាក់ដែលខ្លួនបានបង្កើតឡើងដោយខ្លួនឯងផ្ទាល់ ដោយក្នុងនោះមានអ្នកខ្លះរបួសធ្ងន់ ហើយខ្លះរបួសស្រាល ដោយឡែកនៅពុំទាន់មានដំណឹងថា មានអ្នកស្លាប់ឬយ៉ាងណានោះទេ ។

ប្រភព ៖ New York Times

Leave a Reply

Your email address will not be published. Required fields are marked *