ប្រទេសចិន និងឥណ្ឌាក្លាយជាប្រភពចំណូលធំបំផុតរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន!!
Breaking News

ប្រទេសចិន និងឥណ្ឌាក្លាយជាប្រភពចំណូលធំបំផុតរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាមនៅអ៊ុយក្រែន!!

ការទិញយកនូវប្រេងឆៅរបស់រុស្ស៊ីពីសំណាក់ប្រទេសចិន និងឥណ្ឌាកំពុងតែបំផ្លាញដល់កិច្ចខិតខំរបស់ប្រទេសលោកខាងលិចក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី រឿងនេះអាចនឹងមានផលប៉ះពាល់មិនល្អដល់វិស័យការទូតរវាងប្រទេសទាំងពីរជាមួយនឹងសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ។ ដោយឡែកប្រទេសចិនបានប្រកាសជាសាធារណៈថាខ្លួនមិនគាំទ្រឲ្យមានសង្គ្រាមនេះនោះទេ រីឯប្រទេសឥណ្ឌាក៏បានប្រកាសជាសាធារណៈផងដែរថាឥណ្ឌាដាក់ខ្លួនជាអព្យាក្រឹតក្នុងរឿងនេះ ។ រយៈពេល4ខែក្នុង    សង្គ្រាមនៅអ៊ុយក្រែនរុស្ស៊ីបានធ្លាក់ចុះនូវការនាំចេញប្រេងរបស់ខ្លួនតែបន្តិចបន្ទួចតែប៉ុណ្ណោះ ដោយ សារតែចំនួននៃការជាវរបស់ប្រទេសទាំងពីរមានការកើនឡើងខ្លាំង ហើយការនាំចេញទៅកាន់លោកខាងលិចមានការធ្លាក់ចុះខ្លាំងដោយសារតែវិធានការដាក់ទណ្ឌកម្មរបស់ពួកគេ ។

ប្រភព ៖ New York Time

Leave a Reply

Your email address will not be published. Required fields are marked *