ថៃ និង សហភាពអឺរ៉ុប សម្លឹងមើលការចរចាលើពាណិជ្ជកម្មសេរីឡើងវិញនៅខែមីនា
Asia World

ថៃ និង សហភាពអឺរ៉ុប សម្លឹងមើលការចរចាលើពាណិជ្ជកម្មសេរីឡើងវិញនៅខែមីនា

ក្រុមមន្ត្រីថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃ និងសហភាពអឺរ៉ុប (EU) បានព្រមព្រៀងគ្នាដើម្បីចាប់ផ្តើមការចរចាឡើងវិញជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជិតមួយទសវត្សរ៍បន្ទាប់ពីកិច្ចពិភាក្សាត្រូវបានជាប់គាំងដោយរដ្ឋប្រហារយោធានៅក្នុងប្រទេសនេះ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលជាមួយស្នងការពាណិជ្ជកម្មអឹរ៉ុប លោក Valdis Dombrovskis ថាភាគីទាំងពីរមានបំណងចាប់ផ្តើមកិច្ចចរចាឡើងវិញក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ រីឯលោក Dombrovskis បាននិយាយនៅលើ Twitter ថា “ភាគីទាំងពីរចង់បានកិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងគុណភាពខ្ពស់ ជាមួយនឹងបទប្បញ្ញត្តិនិរន្តរភាពប្រកបដោយមហិច្ឆតាផងដែរ”។

គួរឱ្យរំលឹកថា សហភាពអឺរ៉ុបបានផ្អាកការចរចាពាណិជ្ជកម្មជាមួយប្រទេសថៃចាប់តាំងពីឆ្នាំ 2014 បន្ទាប់ពីការធ្វើរដ្ឋប្រហារដោយយោធាដឹកនាំដោយលោកឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចន្ទអូចា បានបណ្តេញរដ្ឋាភិបាលស៊ីវិលចេញមកម្លេះ ក្រោមហេតុផលថា ដើម្បីរក្សាទំនាក់ទំនងទ្វេភាគីឱ្យស្ថិតក្រោមការត្រួតពិនិត្យលើស្ថេរភាពនយោបាយជាពិសេស ។

Source : Bangkok Post

Translated by Chanratanak & Soun Visal

Leave a Reply

Your email address will not be published. Required fields are marked *