ក្រុមហ៊ុនអាកាសចរណ៍ថៃ គ្រោងនឹងបង្កើនចំនួនជើងហោះហើរ ដើម្បីបម្រើតម្រូវការការធ្វើដំណើរក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននាពេលខាងមុខ ។
យោងតាមអនុប្រធានការិយាល័យអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ (CAAT) Sarun Benjanirat ជើងហោះហើរបន្ថែមចំនួន ១០៤ ត្រូវបានកំណត់សម្រាប់ដឹកជញ្ជូនអ្នកដំណើរក្នុងពិធីបុណ្យនេះ ។ ការបញ្ចុះតម្លៃសំបុត្រយន្តហោះសម្រាប់ការហោះហើរក្នុងស្រុកទាំងអស់ក៏នឹងត្រូវបានផ្តល់ជូនផងដែរ។
ជើងហោះហើរគ្រោងនឹងដំណើរការទៅកាន់អាកាសយានដ្ឋានសំខាន់ៗនៅទូទាំងប្រទេស រួមមានភូកេត ឈៀងម៉ៃ សាមុយ អ៊ូប៊ុន រាជថានី អ៊ូដនថានី និងខនខេន ។ ដោយសារតែជើងហោះហើរបន្ថែមទាំងនេះនឹងដំណើរការក្រៅម៉ោងធម្មតា មិនថាយប់ជ្រៅ ឬព្រឹកព្រលឹម ក្រុមហ៊ុនអាកាសចរណ៍នឹងផ្តល់ជូនសំបុត្រយន្តហោះក្នុងអត្រាបញ្ចុះតម្លៃរហូតដល់ ២០% ក្រោមតម្លៃធម្មតា។
Thai PBS