តួកគីបានចាប់ខ្លួនមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ ISIS
Breaking News

តួកគីបានចាប់ខ្លួនមេដឹកនាំរបស់ក្រុមសកម្មប្រយុទ្ធ ISIS

ប៉ូលិសតួកគីចាប់បានឥស្សរជនជាន់ខ្ពស់របស់ក្រុមភេរវកររដ្ឋឥស្លាម Bashar Hattab Ghazal Al Sumaidai នេះបើតាមប្រធានាធិបតីតួកគីលោក Tayyip Erdogan បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu ​។

លោក Erdogan បានប្រាប់អ្នកកាសែតថា ជនសកម្មប្រយុទ្ធដែលមានឈ្មោះកូដ Abu Zeyd ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសតួកគី នៅក្នុងប្រតិបត្តិការមួយ ដែលធ្វើឡើងដោយប៉ូលីស និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសតួកីគី លោក Erdogan បានប្រាប់អ្នកកាសែតនៅពេលគាត់ត្រឡប់ពីការធ្វើដំណើរទៅកាន់តំបន់បាល់កង់កាលពីថ្ងៃព្រហស្បតិ៍ ។

លោកត្រូវបានដកស្រង់សម្តីដោយនិយាយថា ជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមត្រូវបានផ្ទេរទៅអាជ្ញាធរតុលាការនៅក្នុងប្រទេសតួកគីបន្ទាប់ពីការសួរចម្លើយដោយប៉ូលីស និងបុគ្គលិកស៊ើបការណ៍។

Leave a Reply

Your email address will not be published. Required fields are marked *