កូរ៉េខាងជើងនិយាយថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ពុំអាចផ្លាស់ប្តូរបាន
Breaking News

កូរ៉េខាងជើងនិយាយថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ ពុំអាចផ្លាស់ប្តូរបាន

លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉េខាងជើង “ជារដ្ឋនុយក្លេអ៊ែរ” មិនអាចផ្លាស់ប្តូរបានជាដាច់ខាត ។

លោក គីម ជុងអ៊ុន បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងនឹងមិនរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ និងប្រគល់អាវុធទាំងនោះទៅឱ្យទីភ្នាក់ងារណាមួយឡើយ “បើទោះបីជាប្រឈមមុខទៅនឹងទណ្ឌកម្ម 100ឆ្នាំទៀតក៏ដោយ” ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ Reuters ។

ច្បាប់ដែលបានអនុម័តដោយសភាប្រជាជនជាន់ខ្ពស់របស់កូរ៉េខាងជើងក្នុងឆ្នាំ2013 ចែងយ៉ាងច្បាស់ថា កូរ៉េខាងជើងអាចជាភាគីដែលប្រើអាវុធនុយក្លេអ៊ែរជាមុន ដើម្បីការពារ ឬរារាំងការវាយប្រហារពី “រដ្ឋនុយក្លេអ៊ែរណាមួយផ្សេងទៀតដែលគំរាមកំហែងមកលើខ្លួន” ។

យ៉ាងណាមិញ ច្បាប់ថ្មីដែលត្រូវបានកែប្រែនៅក្នុងសប្តាហ៍នេះ បញ្ជាក់បន្ថែមអំពី រដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើងអាចធ្វើការវាយប្រហារជាមុនដោយអាវុធនុយក្លេអ៊ែរ បើសិនជាខ្លួនរកឃើញនូវតម្រុយ ឬដាន អំពីរបៀបដែលពួកអ្នកចង់ឈ្លានពាន ដែលបានរៀបចំការវាយប្រហារយោធាដោយប្រើប្រាស់អាវុធប្រល័យលោក ចំពោះគោលដៅយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង និងរួមទាំងមេដឹកនាំប្រទេសរបស់ខ្លួនផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *