រដ្ឋាភិបាលជប៉ុនបានអំពាវនាវឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកផលិតភាពយន្តឯកសារជប៉ុនម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Japan Time ។
លោក Seiji Kihara អគ្គលេខាធិការរងខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា បុរសជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលគាត់កំពុងថតសកម្មភាពការតវ៉ានៅថ្ងៃទី៣០ ខែកក្កដា ។ បច្ចុប្បន្ននេះស្ថានទូតជប៉ុនកំពុងដាក់សម្ពាធដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឲ្យដោះលែងគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។