អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីទីក្រុងកំពង់ផែ Odessa ឆ្លងកាត់សមុទ្រខ្មៅជាលើកដំបូង !!
Breaking News

អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីទីក្រុងកំពង់ផែ Odessa ឆ្លងកាត់សមុទ្រខ្មៅជាលើកដំបូង !!

រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនបាននិយាយថា ក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ធញ្ញជាតិមួយបានចាកចេញពីកំពង់ផែ Odessa ក្នុងថ្ងៃទី1 ខែសីហានេះ បន្ទាប់ពីអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ីកាលពី 2សប្តាហ៍មុន ។


រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនលោក Oleksandr Kubrakov បាននិយាយថា ការបើកផ្លូវដឹកជញ្ជូនតាមកំពង់ផែ បានធ្វើឲ្យប្រទេសអ៊ុយក្រែនអាចរកប្រាក់ចំណូលជូនសេដ្ឋកិច្ចជាតិយ៉ាងហោចណាស់ 1000លានដុល្លារអាម៉េរិក និងបានជួយបង្កើនឱកាសសម្រាប់វិស័យកសិកម្ម ក្នុងការរៀបចំផែនដាំដុះដំណាំថ្មីសម្រាប់ឆ្នាំក្រោយ ។


បច្ចុប្បន្ននេះមានក្រុមហ៊ុនដឹកជញ្ជូនគ្រាប់ធញ្ញជាតិចំនួន 16ក្រុមហ៊ុនកំពុងរង់ចាំធ្វើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនាំចេញទៅខាងក្រៅ បន្ទាប់ពីកសិផលទាំងអស់នេះជាប់ក្នុងកំពង់ផែមួយនេះ ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022 មកទល់នឹងពេលនេះ ។

ប្រភព ៖​ Reuters

Leave a Reply

Your email address will not be published. Required fields are marked *