ចិន​ថា ​ខ្លួន​បាន​បណ្ដេញ​នាវា​ចម្បាំង​អាម៉េរិក​ដែល​ចូល​ដែនទឹកចិន​ដោយ​ខុសច្បាប់ក្នុងសមុទ្រ​ចិន​ខាងត្បូង
China USA

ចិន​ថា ​ខ្លួន​បាន​បណ្ដេញ​នាវា​ចម្បាំង​អាម៉េរិក​ដែល​ចូល​ដែនទឹកចិន​ដោយ​ខុសច្បាប់ក្នុងសមុទ្រ​ចិន​ខាងត្បូង

យោធាចិនបាននិយាយនៅថ្ងៃអង្គារនេះថា នាវាចម្បាំងរបស់សហរដ្ឋអាម៉េរិក “បានរំលោភបំពានដោយខុសច្បាប់” ចូលទៅក្នុងដែនទឹកក្បែរប្រជុំកោះ Spratly នៃសមុទ្រចិនខាងត្បូង ហើយថា ខ្លួនបានត្រួតពិនិត្យហើយបន្ទាប់មកបានបណ្តេញនាវាចម្បាំងបំពាក់ដោយមីស៊ីលនោះចេញពីដែនទឹករបស់ខ្លួន ​។

លោក Tian Junli អ្នកនាំពាក្យនៃបញ្ជាការភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបាននិយាយថា “សកម្មភាពរបស់យោធាសហរដ្ឋអាម៉េរិកបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន” ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *