ចិនគ្រោងកែច្នៃយន្តហោះចម្បាំងចាស់ៗទៅជាយន្តហោះគ្មានមនុស្សបើក
China

ចិនគ្រោងកែច្នៃយន្តហោះចម្បាំងចាស់ៗទៅជាយន្តហោះគ្មានមនុស្សបើក

ប្រទេសចិនត្រូវបានគេរាយការណ៍ថាគ្រោងនឹងកែច្នៃយន្តហោះចម្បាំងសម័យសង្គ្រាមត្រជាក់រាប់រយគ្រឿងដែលឈប់ប្រើទៅជាយន្តហោះគ្មានមនុស្សបើកដែលអាចប្រើសម្រាប់ការវាយប្រហារដ៏ធំលើកោះតៃវ៉ាន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យន្តហោះចម្បាំង Chengdu J-7 ចុងក្រោយរបស់ប្រទេសចិន អាចនឹងមានសេវាកម្មសកម្មនៅឆ្នាំនេះ ហើយមួយចំនួនអាចនឹងត្រូវបានបំប្លែងទៅជាយន្តហោះគ្មានមនុស្សបើក។ដោយ អ្នកជំនាញជឿជាក់ថាអាវុធនេះនឹងមានតម្លៃធូរថ្លៃ និងមានសមត្ថភាពខ្លាំងបើយោងតាម Business Insider។ យន្តហោះគ្មានមនុស្សបើកនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះដើម អាចនិងកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសរបស់ចិន។

លោក Daniel Rice នៅវិទ្យាស្ថាន Mitchell បាននិយាយថា យានប្រយុទ្ធគ្មានមនុស្សបើក ឬយន្តហោះគ្មានមនុស្សបើក ធ្វើឱ្យវាអាចទៅរួចសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់ អាវុធដែនអាកាសដែលមានតម្លៃថោក មានសមត្ថភាព និងហានិភ័យទាប ជាអាវុធដំបូងសម្រាប់ការវាយប្រហារ ឬធ្វើឱ្យកោះតៃវ៉ាន់មានភាពទន់ខ្សោយផ្នែកប្រព័ន្ធការពារដែនអាកាស។

ប្រភព៖ Daily Mail

By Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *