គោលដៅក្នុងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសGambia ត្រូវបានបរាជ័យ
Politic World

គោលដៅក្នុងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសGambia ត្រូវបានបរាជ័យ

រដ្ឋាភិបាល Gambiaនិយាយថាពួកគេបានរារាំងមិនឱ្យមានរដ្ឋប្រហារកើតឡើង។ ទាហាន៤នាក់ត្រូវបានចាប់ខ្លួននិងបីនាក់ទៀតរងការចោទប្រកាន់ថាមានការរួមផ្សំគំនិតដោយបានរត់គេច នេះបើតាមសេចក្តីថ្លែងការណ៍។ វាមិនទាន់ច្បាស់នៅឡើយទេតើអ្នកណានៅពីក្រោយគោលបំណងនៃការផ្តួលរំលំប្រធានាធិបតីលោកអាដាម៉ា បារ៉ូ ដែលបានជាប់ឆ្នោតអាណត្តិទី២កាលពីឆ្នាំមុន។

Gambia ជាប្រទេសមួយដែលស្ថិរភាពជាងគេនៅក្នុងតំបន់អាហ្វ្រិកខាងលិចដែលពេញនិយមសម្រាប់អ្នកដើរលេងកម្សាន្ត ដោយសារឆ្នេរខ្សាច់ និងសត្វព្រៃដ៏ច្រើន។ រដ្ឋបានហ្សួល ជាកន្លែងដ៏មានសន្តិភាពដោយការរស់នៅប្រកបដោយប្រក្រតី។ គ្មានការបាញ់បោះណាដែលគេបានឮ ហើយក៏គ្មានសញ្ញាណាដែលក្រុមកងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយក្នុងការធានាសុវត្ថិភាពនៅតាមទីតាំងភូមិសាស្ត្រនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលបានលើកឡើងថា ទាហានទាំងអស់ត្រូវបានដាក់ឱ្យឈរជើងតាមគោលដៅ។ ដោយបានបន្ថែមថា ស្ថានភាពគឺនៅក្រោមការគ្រប់គ្រងងទាំងស្រុង។នៅពេលមានរបាយការណ៍នៃការធ្វើរដ្ឋប្រហារដំបូងនៅក្នុងថ្ងៃអង្គារ ក្រុមទាហានបានបដិសេធវាដោយនិយាយថា ខ្លួនគ្រាន់តែធ្វើសមយុទ្ធយោធាតែប៉ុណ្ណោះ។

ប្រភព៖ BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *