គុណភាពខ្យល់នៅកម្ពុជាមានស្ថានភាពល្អ
Climate

គុណភាពខ្យល់នៅកម្ពុជាមានស្ថានភាពល្អ

នៅក្នុងសេចក្ដីប្រកាសព័ត៌មានស្តីពីស្ថានភាពខ្យល់នៅកម្ពុជាក្នុងថ្ងៃទី២៥កុម្ភៈ ដែលចេញផ្សាយដោយក្រសួងបរិស្ថាននៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ នេះបានបង្ហាញថា នៅខេត្ត កណ្ដាល កំពង់ឆ្នាំង កំពង់ធំ កំពត កែប កោះកុង ក្រចេះ តាកែវ ត្បូងឃ្មុំ ព្រះសីហនុ ព្រៃវែង មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ស្វាយរៀង មានស្ថានភាពខ្យល់ស្ថិតក្នុងកម្រិតល្អណាស់ដោយសន្ទស្សន៍គុណភាពមានពី ១៤ដល់៥០ ។ ចំណែករាជធានីភ្នំពេញ កំពង់ចាម បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យមានស្ថានភាពខ្យល់ស្ថិតក្នុងកម្រិតល្អដោយសន្ទស្សន៍គុណភាពមានពី៥៨ ដល់ ៩៦ ។

រីឯកំពង់ស្ពឺ និងព្រះវិហារមានស្ថានភាពខ្យល់ស្ថិតក្នុងកម្រិតមធ្យមដោយសន្ទស្សន៍គុណភាពមាន ១០១ និង ១០៥ ។ សន្ទស្សន៍គុណភាពមានចំនួនកាន់តែតិចនោះគុណភាពខ្យល់កាន់តែល្អ ។

Leave a Reply

Your email address will not be published. Required fields are marked *