Business USA

ក្រុមហ៊ុន Facebook នឹងកាត់បន្ថយបុគ្គលិកចំនួន ១០,០០០នាក់បន្ថែមទៀតហើយ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចក្រោយការបង្កើនអត្រាការប្រាក់របស់អាម៉េរិក

ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១០,០០០នាក់បន្ថែមទៀតនៅក្នុងជុំទីពីរនៃការបញ្ឈប់បុគ្គលិក ខណៈដែលឧស្សាហកម្មបច្ចេកវិទ្យា Big Tech កំពុងប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង ។

ក្រុមហ៊ុនមេរបស់ Facebook បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បន្ថយទំហំនៃក្រុមជ្រើសរើសបុគ្គលិករបស់ខ្លួន និងកាត់បន្ថយបន្ថែមទៀតនៅក្នុងក្រុមបច្ចេកវិទ្យារបស់ខ្លួននៅចុងខែមេសា ហើយបន្ទាប់មកក្រុមអាជីវកម្មរបស់ខ្លួននៅចុងខែឧសភា ។

នាយកប្រតិបត្តិលោក Mark Zuckerberg បាននិយាយនៅក្នុងសារមួយទៅកាន់បុគ្គលិកថា “វានឹងពិបាក ហើយគ្មានផ្លូវផ្សេងក្រៅពីនេះទេ ” ។ “វានឹងមានន័យថា ជាការលាគ្នាទៅកាន់សហសេវិកដែលមានទេពកោសល្យ និងចំណង់ចំណូលចិត្ត ដែលជាផ្នែកនៃភាពជោគជ័យរបស់យើង”។

ការព្រួយបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការកើនឡើងអត្រាការប្រាក់បានជំរុញឱ្យមានការកាត់បន្ថយការងារយ៉ាងច្រើននៅទូទាំងសហរដ្ឋអាម៉េរិក៖ ពីធនាគារ Wall Street ដូចជា Goldman Sachs និង Morgan Stanley ទៅក្រុមហ៊ុន Big Tech រួមទាំង Amazon និង Microsoft ។

ប្រភព ៖ Al Jazeera

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version