ក្រសួងការពារជាតិអាម៉េរិកដាក់ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក DJI និង BGI Genomics របស់ចិនទៅក្នុងបញ្ជីខ្មៅដោយចោទថាមានទំនាក់ទំនងជាមួយយោធាចិន
Breaking News

ក្រសួងការពារជាតិអាម៉េរិកដាក់ក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក DJI និង BGI Genomics របស់ចិនទៅក្នុងបញ្ជីខ្មៅដោយចោទថាមានទំនាក់ទំនងជាមួយយោធាចិន

ក្រសួងការពារជាតិអាម៉េរិកកាលពីថ្ងៃពុធបានបន្ថែមក្រុមហ៊ុន DJI Technology Co ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលជាក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើក​ដ៏ធំបំផុតរបស់ពិភពលោកទៅក្នុងបញ្ជីក្រុមហ៊ុនចិនដែលខ្លួនចាត់ទុកថាមានទំនាក់ទំនងជាមួយយោធារបស់ទីក្រុងប៉េកាំង រួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ជាច្រើនទៀត ។

ការដាក់ចូលទៅក្នុងបញ្ជីខ្មៅនេះរួមបញ្ចូលទាំងក្រុមហ៊ុន BGI Genomics ដែលជាក្រុមហ៊ុនស្រាវជ្រាវហ្សែនដ៏ធំបំផុតរបស់ប្រទេសចិន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធយក្ស China State Construction Group ។

សេចក្តីប្រកាសកាលពីថ្ងៃពុធ បន្ទាប់ពីការរឹតបន្តឹងជាបន្តបន្ទាប់របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិកលើប្រតិបត្តិការជាមួយក្រុមហ៊ុនចិន ដោយផ្អែកលើការព្រួយបារម្ភថាទំនាក់ទំនងអាជីវកម្មទាំងនេះនៅទីបំផុតអាចគាំទ្រដល់កំណើន និងទំនើបកម្មរបស់កងទ័ពរំដោះប្រជាជនចិន ។

DJI ស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងនៅសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយសារតែការចោទប្រកាន់ថាកងទ័ពរុស្ស៊ីបាននឹងកំពុងដាក់ពង្រាយយន្តហោះគ្មានមនុស្សបើករបស់ក្រុមហ៊ុននេះនៅក្នុងជម្លោះនេះ ។

ប្រភព ៖​ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *