កូរ៉េខាងជើងបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានសាកល្បងកាំជ្រួចរយៈចម្ងាយមធ្យមដែលមានសមត្ថភាពហោះលឿនជាងសំឡេងថ្មីដែលបំពាក់ដោយម៉ាស៊ីនចំហេះរឹង ដែលធ្វើឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងស៊ីជម្រៅនៅឧបទ្វីបកូរ៉េកាន់តែកើនឡើង
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA បានចែករំលែករូបថតរបស់មេដឹកនាំ គីម ជុងអ៊ុន ឈរក្បែរអាវុធ Hwasong-16B ក៏ដូចជាជាមួយមេបញ្ជាការយោធារបស់គាត់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា ការសាកល្បងនេះត្រូវបានត្រួតពិនិត្យដោយលោក គីម ។ មីស៊ីល Hwasong-16B នឹងក្លាយជាអាវុធដ៏សំខាន់នៅក្នុងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
KCNA បាននិយាយថា Hwasong-16B មានសមត្ថភាពហោះបានក្នុងចម្ងាយប្រហែល ១,០០០ គីឡូម៉ែត្រ ដោយឈានដល់កម្ពស់ខ្ពស់បំផុត ១០១ គីឡូម៉ែត្រ ។
ជាធម្មតា អាវុធល្បឿនលឿនជាងសំឡេង ត្រូវបានរចនាឡើង ឱ្យហោះលើសពីល្បឿនសំឡេង ប្រាំដង តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានបញ្ជាក់ពីល្បឿនពិតប្រាកដរបស់មីស៊ីលថ្មីនេះទេ ។
AP