ការស្រាវជ្រាវថ្មីបង្ហាញថា អ្នក​ដែល​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​មាន​ហានិភ័យ​នៃ​ការកើតជំងឺ​​ឈាមកកក្នុងខួរក្បាល និងជំងឺមួយចំនួនទៀត
Covid-19

ការស្រាវជ្រាវថ្មីបង្ហាញថា អ្នក​ដែល​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​មាន​ហានិភ័យ​នៃ​ការកើតជំងឺ​​ឈាមកកក្នុងខួរក្បាល និងជំងឺមួយចំនួនទៀត

​បណ្តាញទិន្នន័យវ៉ាក់សាំងសកល (GVDN) បានចេញផ្សាយរាយការណ៍ស្រាវជ្រាវមួយកាលពីថ្ងៃចន្ទថា ការសិក្សា​ធំមួយលើមនុស្ស ៩៩ លាននាក់នៅ​ប្រទេសចំនួន ៨ បានបង្ហាញឱ្យឃើញពីឧប្បត្តិហេតុនៃផលប៉ះពាល់ដល់សុខភាពលើសពីការរំពឹងទុកដោយវ៉ាក់សាំងកូវីដ-១៩ ផ្សេងៗគ្នា។

យោងតាម GVDN ការសិក្សាបានសង្កេតឃើញអត្រាកាន់តែច្រើននៃជំងឺរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូង លើសពីការរំពឹងទុកក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំង Pfizer/BioNTech ​និងវ៉ាក់សាំង Moderna និងការកើនឡើងហានិភ័យនៃ​កំណកឈាមក្នុងខួរក្បាលបន្ទាប់ពី ការចាក់ថ្នាំបង្ការជាមួយនឹងវ៉ាក់សាំងការពារមេរោគ ដូចជាវ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យ Oxford និងផលិតដោយ AstraZeneca ។

វ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ១៣,៥ ពាន់លានដូសត្រូវបានចាក់នៅទូទាំងពិភពលោកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ដោយបានជួយសង្គ្រោះជីវិតមនុស្សជាង ១ លាននាក់នៅក្នុងទ្វីបអឺរ៉ុបតែមួយ ។

ការសិក្សានេះគឺជាផ្នែកមួយនៃគម្រោងសុវត្ថិភាពវ៉ាក់សាំងបង្ការជំងឺកូវីដជាសកលរបស់ GVDN ហើយត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយជំនួយចំនួន ១០ លានដុល្លារពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាម៉េរិក (CDC)។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *