ការលក់ iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំង ខណៈដែលប្រជាប្រិយភាពរបស់ Huawei កើនឡើងវិញ
Business China Technology

ការលក់ iPhone នៅក្នុងប្រទេសចិនបានធ្លាក់ចុះខ្លាំង ខណៈដែលប្រជាប្រិយភាពរបស់ Huawei កើនឡើងវិញ

យោងតាមក្រុមហ៊ុនស្រាវជ្រាវដែលមានទីតាំងនៅអាម៉េរិក Counterpoint បានឱ្យដឹងថា ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ២៤% ក្នុងរយៈពេលប្រាំមួយសប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ នេះ ខណៈដែលក្រុមហ៊ុនអាម៉េរិកប្រឈមមុខនឹងការកើនឡើងការប្រកួតប្រជែងពីគូប្រជែងក្នុងស្រុកដូចជា Huawei ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ដៃគូប្រកួតប្រជែងដ៏សំខាន់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសចិននៅក្នុងស្មាតហ្វូនលំដាប់ខ្ពស់ Huawei បានឃើញការលក់កើនឡើង ៦៤% ក្នុងពេលដូចគ្នានេះ។ របាយការណ៍របស់ Counterpoint បាននិយាយថា ចំណែករបស់ក្រុមហ៊ុន Apple លើទីផ្សារស្មាតហ្វូនចិនបានធ្លាក់ចុះដល់ទៅ ១៥,៧% ដោយដាក់ក្រុមហ៊ុនអាម៉េរិកនេះនៅក្នុងចំណាត់ថ្នាក់ទី ៤ បើធៀបនឹងចំណាត់ថ្នាក់ទី ២ កាលពីឆ្នាំមុនដែលវាមានចំណែកទីផ្សារ ១៩% ។ ក្រុមហ៊ុន Huawei បានកើនឡើងដល់ចំណាត់ថ្នាក់ទីពីរ ខណៈដែលចំណែកទីផ្សាររបស់ខ្លួនបានកើនឡើងដល់ ១៦,៥% ។

Apple បានប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងនៅកម្រិតខ្ពស់ពីក្រុមហ៊ុន Huawei ដែលកំពុងងើបឡើងវិញ ខណៈពេលដែលត្រូវiPhone កំពុងស្ថិតនៅលើផ្លូវប្រកួតប្រជែងតម្លៃពី OPPO, Vivo និង Xiaomi ផងដែរ” នេះបើតាមអ្នកវិភាគជាន់ខ្ពស់របស់ Counterpoint លោក Mengmeng Zhang ។

ក្រុមហ៊ុន Apple បានចាប់ផ្តើមបញ្ចុះតម្លៃម៉ូដែល iPhone មួយចំនួនរហូតដល់ ១៨០ដុល្លារកាលពីសប្តាហ៍មុន នៅតាមរយៈហាងលក់ស្មាតហ្វូននៅលើ Tmall ដែលជាវេទិកាទីផ្សារដ៏ធំរបស់ Alibaba ។ Apple ក៏បានផ្តល់ជូនការបញ្ចុះតម្លៃ iPhone រហូតដល់ 500 យន់ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីខែមុន ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *