ការព្រមានអំពីរលកយក្សស៊ូណាមិបានកើតឡើង បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ នៅជិតកោះតុងហ្គា
Breaking News

ការព្រមានអំពីរលកយក្សស៊ូណាមិបានកើតឡើង បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ នៅជិតកោះតុងហ្គា

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត 7.1 រ៉ិចទ័រ បានវាយប្រហារនៅក្នុងសមុទ្រប្រហែល 207 គីឡូម៉ែត្រ (128.6 ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុង Neiafu ប្រទេសតុងហ្គា ។

យោងតាមមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិក (PTWC) បានឱ្យដឹងថា ការណែនាំអំពីរលកយក្សស៊ូណាមិត្រូវបានចេញសម្រាប់កោះសាម័រអាម៉េរិក​ ។ មជ្ឈមណ្ឌលនេះបានបន្ថែមថា រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់ពីការរញ្ជួយដីគឺអាចកើតឡើងទៅបានក្នុងចម្ងាយ 300 គីឡូម៉ែត្រពីចំណុចកណ្តាលតាមបណ្តោយឆ្នេរសមុទ្រ Niue និង Tonga ។

ប្រភព ៖ Reuters

Leave a Reply

Your email address will not be published. Required fields are marked *