កម្ពុជា និងកូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី
Breaking News

កម្ពុជា និងកូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី

កម្ពុជា និងកូរ៉េបានប្តេជ្ញាជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយបានបង្ហាញពីឆន្ទៈក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃនេះ រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ។

លោក Yoon Suk-yeol បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីលើការវិនិយោគ និងពាណិជ្ជកម្ម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ ។ មេដឹកនាំកូរ៉េខាងត្បូងក៏បានអបអរខួបលើកទី 25 នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលកូរ៉េបានចាត់ទុកការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាជាអាទិភាព ។

បច្ចុប្បន្នប្រទេសកូរ៉េ គឺជាអ្នកវិនិយោគធំទីពីរនៅកម្ពុជា ដែលមានទុនវិនិយោគសរុបចំនួន 4.73 ពាន់លានដុល្លារអាម៉េរិក។

ប្រភព ៖ AKP News

Leave a Reply

Your email address will not be published. Required fields are marked *