ការផ្ទុះឡានដឹកប្រេងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់នៅក្បែរមន្ទីរពេទ្យមួយ
Asia World

ការផ្ទុះឡានដឹកប្រេងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់នៅក្បែរមន្ទីរពេទ្យមួយ

យ៉ាងហោចមនុស្សណាស់១០នាក់ត្រូវបានសម្លាប់និងមនុស្សប្រហែលជា៤០នាក់ទៀតត្រូវបានរងរបួសដោយសារការផ្ទុះរងយន្តដឹកប្រេងដ៏ធំមួយនៅជិតមន្ទីរពេទ្យនៅគខាងកើតទីក្រុងJohannesburg។ ឡានដឹកប្រេងនេះត្រូវបានគេឃើញថាបានជាប់ស្ទះនៅក្រោមស្ពានទាបមួយនៅក្នុងព្រឹកថ្ងៃសៅរ៍នៅក្នុងទីក្រុងBoksburg ដែលមានចម្ងាយប្រហែល១០០ម៉ែត្រពីមន្ទីរពេទ្យ Tambo Memorial ។

អ្នកជំងឺជាច្រើនត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យបន្ទាប់ពីផ្នែកខ្លះនៃដំបូលត្រូវបានធ្លាក់បាក់បែកដោយសារមានការផ្ទុះឡើង។ ឡានដែលបានផ្ទុះនោះជាឡានដែលបានដឹកឧស្ម័នប្រេង។ មុនពេលកើតហេតុ ឡានដឹកប្រេងបានបើកនៅក្រោមស្ពានផ្លូវរថភ្លើងក្រោមដី ហើយក៏បានស្ទះនៅទីនោះដោយសារតែមានការកកិតខ្លាំងពេកវាក៏បានឆេះឡើង នេះបើតាមសម្តីរបស់អ្នកនាំពាក្យសេវាកម្មសង្គ្រោះបន្ទាន់លោក William Ntladi។

ខណៈពេលដែលអ្នកពន្លត់អគ្គិសនីព្យាយាមពន្លត់ វាក៏មានការផ្ទុះឡើងមួយទៀតត្រូវបានកើតឡើង ដែលបានបំផ្លាញម៉ាស៊ីនភ្លើង១គ្រឿង និង ម៉ូតូពីរគ្រឿងបន្ថែមទៀត។ វាមានការភ័យខ្លាចដែលចំនួនអ្នកស្លាប់អាចកើនឡើងដល់១៥នាក់ នៅខណៈពេលមនុស្ស១៩នាក់កំពុងនៅក្នុងស្ថានភាពធ្ងន់ធ្ងរ និង មនុស្ស១៥នាក់ទៀតមានសភាពធម្មតាប៉ុន្តែវាមានការឈឺចាប់ខ្លាំងលើមុខរបួស។

ប្រភព៖ BBC NEWS

Translated by Chanratanak

Leave a Reply

Your email address will not be published. Required fields are marked *