ការនាំចេញរបស់កម្ពុជាកើនឡើងក្នុងខែមករាដើមឆ្នាំ ២០២៤ ខណៈអាម៉េរិកនៅតែជាទីផ្សារកំពូលសម្រាប់ទំនិញរបស់កម្ពុជា​
Asia Business

ការនាំចេញរបស់កម្ពុជាកើនឡើងក្នុងខែមករាដើមឆ្នាំ ២០២៤ ខណៈអាម៉េរិកនៅតែជាទីផ្សារកំពូលសម្រាប់ទំនិញរបស់កម្ពុជា​

ទំហំដោះដូរពាណិជ្ជកម្ម​របស់កម្ពុជាមានតម្លៃ ៤,០៥ពាន់លានដុល្លារ​ក្នុងខែមករា ឆ្នាំ ២០២៤ កើនឡើង ១៦,៧ ភាគរយបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។​ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ការនាំចេញសរុបរបស់កម្ពុជាមានចំនួន ១,៩៦ ពាន់លានដុល្លារក្នុងខែមករាឆ្នាំនេះ កើនឡើង ២៧ ភាគរយបើធៀបនឹងខែមករាឆ្នាំមុន ហើយការនាំចូលសរុបឈានដល់ ២,០៩ ពាន់លានដុល្លារ កើនឡើង ៨,៧ ភាគរយ ​។

 

របាយការណ៍​បាន​បន្ត​ថា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​អាម៉េរិក​បាន​កើន​ឡើងដល់ ៦២៦ លាន​ដុល្លារ​ក្នុង​ខែ​មករា តាម​ពី​ក្រោយ​ដោយ​ប្រទេស​វៀតណាម ៣៧៣ លាន​ដុល្លារ​ និង​ចិន ១២១ លាន​ដុល្លារ​ ។

 

កម្ពុជាបាននាំចេញភាគច្រើនជាផលិតផលកាត់ដេរ ស្បែកជើង វ៉ាលី កង់ កៅស៊ូស្ងួត អង្ករ ចេក ស្វាយចន្ទី ស្វាយ និងមៀន តែ​បាននាំចូលមកវិញនូវវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង ប្រេងឥន្ធនៈ សម្ភារៈសំណង់ រថយន្ត និងម៉ូតូ ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលឱសថ និងគ្រឿងសំអាង។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *