កងទ័ពអាកាសអាម៉េរិកប្រកាសពីការធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងប្រកបដោយជោគជ័យ
USA

កងទ័ពអាកាសអាម៉េរិកប្រកាសពីការធ្វើតេស្តអាវុធល្បឿនលឿនជាងសំឡេងប្រកបដោយជោគជ័យ

កងទ័ពអាកាសអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើការសាកល្បងដោយជោគជ័យនូវអាវុធល្បឿនលឿនជាងសំឡេងដែលបាញ់បង្ហោះតាមអាកាសនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ការសាកល្បងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានឈ្មោះថា ARRW ហើយត្រូវបានបាញ់បង្ហោះតាមអាកាសដោយបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានមូលដ្ឋានលើកោះហ្គាំ ។

ថ្វីត្បិតតែកងទ័ពអាកាសអាម៉េរិកបានហៅការសាកល្បងនេះថាជាជោគជ័យក៏ដោយ ប៉ុន្តែមិនបានបង្ហាញពីល្បឿនដែលអាវុធបានហោះហើរនោះទេ។ នៅក្នុងការធ្វើតេស្តកន្លងមក ARRW បានហោះហើរយ៉ាងហោចណាស់ប្រាំដងនៃល្បឿនសំឡេង។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *