កងទ័ពរុស្ស៊ីបំផ្លាញរថក្រោះទំនើបបំផុតរបស់អាម៉េរិក Abrams ជាលើកដំបូង​​​នៅអ៊ុយក្រែន
Rusia Ukraine War

កងទ័ពរុស្ស៊ីបំផ្លាញរថក្រោះទំនើបបំផុតរបស់អាម៉េរិក Abrams ជាលើកដំបូង​​​នៅអ៊ុយក្រែន

ក្រុមមន្ត្រីដែលដំឡើងដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូ បានបំផ្លាញរថក្រោះ Abrams ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាម៉េរិកក្នុងប្រទេសអ៊ុយក្រែនជាលើកដំបូងដែលជាសមរភូមិប្រយុទ្ធមួយដែលបានទាក់ទាញការយល់ព្រមពីវិមានក្រឹមឡាំង។

រថក្រោះត្រូវបានគេរាយការណ៍ថា បានកំពុងប្រតិបត្តិការនៅជិតភូមិ Berdychi ដែលមានទីតាំងនៅភាគពាយព្យនៃទីក្រុង Avdiivka ជាទីក្រុងដែលរុស្ស៊ីទើបនឹងវាយយកពីអ៊ុយក្រែនបាន កាលពីពេលថ្មីៗនេះ។

ភ្លាមៗគេមិនទាន់អាចផ្ទៀងផ្ទាត់បាននូវវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីការឆេះរថក្រោះ Abrams នោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា “តាំងពីដើមដំបូងមក ទាហានរបស់យើងបាននិយាយរួចហើយថា រថក្រោះទាំងនេះនឹងឆេះដូចជារថក្រោះដទៃ” ។ គាត់បាននិយាយសំដៅទៅលើករណីមុនដែលរុស្ស៊ីនិយាយថាខ្លួនបានបំផ្លាញសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *