ឥណ្ឌូណេស៊ី នឹងជាវប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយបញ្ហាទំនិញឡើងថ្លៃ
Breaking News

ឥណ្ឌូណេស៊ី នឹងជាវប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយបញ្ហាទំនិញឡើងថ្លៃ

រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងពិចារណាជម្រើសជាច្រើនរួមទាំង “ការទិញប្រេងពីរុស្ស៊ី” ដើម្បីកាត់បន្ថយភាពតានតឹងនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ។

យោងតាមកាសែត The Financial Times ក្នុងបទសម្ភាសន៍ផ្ទាល់ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo រដ្ឋាភិបាលរបស់ទីក្រុងហ្សាកាតា នៅតែបន្តពិចារណាលើគ្រប់វិធីសាស្រ្តដែលអាចធ្វើទៅបាន និងសមហេតុផលក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈពីខាងក្រៅ ដើម្បីកាត់បន្ថយបញ្ហាប្រឈមពីវិបត្តិតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសឥណ្ឌូណេស៊ី ។

វិធីមួយដែលរដ្ឋាភិបាលកំពុងពិចារណារួមមាន ការទិញប្រេងពីប្រទេសរុស្ស៊ី ចិន និងឥណ្ឌា ដោយហេតុថាកាលពីខែសីហាកន្លងមកនេះ រុស្ស៊ីបានស្នើលក់ប្រេងឱ្យប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងតម្លៃដែលថោកជាងទីផ្សារពិភពលោកប្រហែល 30% ។

ស្របពេលដែលក្រុមហ៊ុន Pertamina ដែលជាសហគ្រាសថាមពលរដ្ឋរបស់ឥណ្ឌូណេស៊ី បានលើកឡើងថា ខ្លួនកំពុងវាយតម្លៃទៅលើ “ហានិភ័យ” នៃការទិញប្រេងពីប្រទេសរុស្ស៊ី ព្រោះរដ្ឋាភិបាលទីក្រុងហ្សាការតាអាចនឹងទទួលរងនូវទណ្ឌកម្មរបស់អាម៉េរិក ។

Leave a Reply

Your email address will not be published. Required fields are marked *