ចិនទទួលបានជោគជ័យលើការដាំដុះស្រូវក្នុងលំហ
Breaking News

ចិនទទួលបានជោគជ័យលើការដាំដុះស្រូវក្នុងលំហ

កាលពីពេលថ្មីៗនេះ ក្រុមអវកាសយានិកចិនមួយក្រុម ដែលធ្វើការនៅមន្ទីរពិសោធន៍អវកាស Wentian ដែលជាម៉ូឌុលនៃស្ថានីយអវកាស Tianong របស់ប្រទេសចិន បាននិយាយថា ស្រូវត្រូវបានដាំក្នុងមីក្រូទំនាញ ដោយលូតលាស់បានប្រហែល 1ម៉ែត្រ ក្នុងរយៈពេល 4ខែ ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលការដាំដុះស្រូវក្នុងលំហអាកាសទទួលបានជោគជ័យ ខណៈដែលក្រុមអ្នកវិទ្យាសាស្រ្ដមកពីប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ2016 បានសាកល្បងដោយជោគជ័យក្នុងគម្រោងនេះនៅលើស្ថានីយអវកាសអន្តរជាតិរួចមកហើយ ។ ដោយឡែកការដាំដុះស្រូវរបស់អវកាសយានិកចិនសង្ឃឹមថា នឹងប្រមូលផលគ្រាប់ពូជស្រូវដែលខ្លួនបានដាំដុះនៅក្នុងមន្ទីរពិសោធន៍អវកាសរបស់ពួកគេ ត្រលប់មកផែនដីវិញក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *