អ៊ុយក្រែននិយាយថា ផ្នូរដ៏ធំមួយត្រូវបានគេរកឃើញនៅទីក្រុង Izium ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់នេះ
Breaking News

អ៊ុយក្រែននិយាយថា ផ្នូរដ៏ធំមួយត្រូវបានគេរកឃើញនៅទីក្រុង Izium ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីបានដកថយចេញពីតំបន់នេះ

ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរអ៊ុយក្រែនបានរកឃើញផ្នូរដ៏ធំមួយដែលមានសាកសពជាង 440 នៅភាគឦសាននៃទីក្រុង Izium បន្ទាប់ពីកងកម្លាំងរុស្ស៊ីចាកចេញកាលពីប៉ុន្មានថ្ងៃមុន រួមទាំងមនុស្សមួយចំនួនដែលត្រូវបានសម្លាប់ដោយការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌​មាន Reuters ។​

ទាហានរុស្ស៊ីរាប់ពាន់នាក់បានភៀសខ្លួនចេញពីទីក្រុង Izium កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានកាន់កាប់ទីក្រុងនេះ និងប្រើប្រាស់វាជាមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងតំបន់ Kharkiv ។ ពួកគេបានបន្សល់ទុកនូវគ្រាប់រំសេវ និងឧបករណ៍យោធាមួយចំនួនធំ ។

រ៉យទ័រមិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់អ៊ុយក្រែនភ្លាមៗទេ ហើយមិនមានការអត្ថាធិប្បាយជាសាធារណៈភ្លាមៗពីរុស្ស៊ីលើការចោទប្រកាន់នេះដែរ ។

ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ដែលបានទៅបំពេញទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុង Izium កាលពីថ្ងៃពុធ ដើម្បីស្វាគមន៍កងទ័ពអ៊ុយក្រែន បានដាក់ការស្តីបន្ទោសលើប្រទេសរុស្ស៊ី និងបានប្រដូចការរកឃើញផ្នូរដ៏ធំនេះទៅនឹងអ្វីដែលបានកើតឡើងនៅទីក្រុង Bucha នៅជាយក្រុង Kyiv ក្នុងដំណាក់កាលដំបូងនៃការលុកលុយកាលពីចុងខែកុម្ភៈ ។

Leave a Reply

Your email address will not be published. Required fields are marked *