អ៊ុយក្រែននិយាយថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារ លើមូលដ្ឋានយោធារុស្ស៊ីនៅគ្រីមៀ
Breaking News

អ៊ុយក្រែននិយាយថា ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារ លើមូលដ្ឋានយោធារុស្ស៊ីនៅគ្រីមៀ

អាជ្ញាធរអ៊ុយក្រែនថ្លែងកាលពីថ្ងៃទី8 ខែកញ្ញា ម្សិលមិញនេះថា អ៊ុយក្រែនជាអ្នកនៅពីក្រោយការវាយប្រហារ លើមូលដ្ឋានយោធារុស្ស៊ីនៅគ្រីមៀ កាលពីដើមខែសីហាកន្លងមកនេះ ។ ការវាយប្រហារនោះបានបណ្ដាលឱ្យទាហានរុស្ស៊ីយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងសព្វាវុធជាច្រើនរងការខូចខាត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។

លោក Valery Saluchni មេបញ្ជាការកំពូលរបស់អ៊ុយក្រែនថ្លែង ដោយយោងទៅតាមរបាយការណ៍ដ៏សំខាន់មួយ របស់ភ្នាក់ងារចារកម្មជាតិអ៊ុយក្រែន (Ukrinform) ដែលបានបញ្ជាក់ថា យោធាអ៊ុយក្រែនបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានរុស្ស៊ីនៅគ្រីមៀ ដែលនាំឱ្យមានការផ្ទុះជាច្រើនដង និងជាច្រើនកន្លែង បង្កឱ្យទាហានម្នាក់ក្នុងចំណោមទាហារុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាស Saki ក្នុងតំបន់គ្រីមៀបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី9 ខែសីហា កន្លងមកនេះ លោកក៏បានអះអាងផងដែរថា ការវាយប្រហារនេះបានបំផ្លាញយន្តហោះចម្បាំងយោធារុស្ស៊ីយ៉ាងហោចណាស់ចំនួន 10គ្រឿងរងការខូចខាតទាំងស្រុង ។

Leave a Reply

Your email address will not be published. Required fields are marked *