ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនវិនិយោគជិត 500លានដុល្លារ​ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ
Breaking News

ក្រុមហ៊ុនផលិតរថយន្ត BYD របស់ចិនវិនិយោគជិត 500លានដុល្លារ​ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ប្រកាសវិនិយោគសាងសង់រោងចក្រផលិតរថយន្តនៅក្នុងប្រទេសថៃ ដែលមានតម្លៃជិត 491.46លានដុល្លារអាម៉េរិក ឬជាង 17,900លានបាត ដោយចាប់ផ្តើមពីឆ្នាំ2024 តទៅ ដើម្បីផលិតរថយន្តឱ្យបានយ៉ាងហោចណាស់ចំនួន 15ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ។

រោងចក្រផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខាងលើ នឹងត្រូវកសាងឡើងនៅតំបន់ភាគឦសាននៃខេត្ត Rayong ប្រទេសថៃ ។

ក្រុមហ៊ុន BYD មានគោលដៅផ្គត់ផ្គង់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន 10,000គ្រឿងនៅក្នុងប្រទេសថៃ ហើយនឹងបន្តនាំចេញទៅកាន់ប្រទេសអាស៊ាន និងបណ្តាប្រទេសនៅអឺរ៉ុបផងដែរ ។

ថៃគឺជាទីតាំងនៃរោងចក្រផលិតរថយន្ដអគ្គិសនី ចុងក្រោយបង្អស់របស់ក្រុមហ៊ុននេះ បន្ទាប់ពីក្រុមហ៊ុននេះមានរោងចក្រសរុបទាំងអស់ 30កន្លែង ទាំងនៅក្នុងសហរដ្ឋអាម៉េរិក ប្រេស៊ីល និងឥណ្ឌា ។

Leave a Reply

Your email address will not be published. Required fields are marked *