អាម៉េរិកដាក់ទណ្ឌកម្មក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា បានវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងអាល់បានី
Breaking News

អាម៉េរិកដាក់ទណ្ឌកម្មក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា បានវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងអាល់បានី

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ក្នុងបញ្ជីខ្មៅ ដោយបានធ្វើការចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងប្រទេសអាល់បានី ។

ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍ថា ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ និងលោក Esmael Khatib ដែលជារដ្ឋមន្ត្រីនៃក្រសួងនេះ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់ខ្លួន បន្ទាប់ពីខ្លួនបានរកឃើញថា ជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងខ្លួន និងប្រទេសអាល់បានី និងសម្ពន្ធមិត្តខ្លួនផ្សេងៗទៀត ។

ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍តបថា អ៊ីរ៉ង់ថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាម៉េរិកមួយនេះ ខ្លួនបាននិយាយថា “វាជាការសម្រេចដោយលម្អៀងខាងផ្នែកនយោបាយ” អ៊ីរ៉ង់ទទូចថា វិធានការទាំងនេះក៏ធ្លាប់កើតមានជាច្រើនដងរួចមកហើយ នឹងកើតមានឡើងបន្តទៅទៀត ប៉ុន្តែទង្វើទាំងនោះ “គ្មានផ្លូវជោគជ័យនោះទេ” ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសអាល់បានីជាច្រើនបានរាយការណ៍ថា hacker ម្នាក់ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានធ្វើការវាយប្រហារតាមរយៈអ៊ីនធឺណិតប្រឆាំងទៅនឹងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋ និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនយោបាយអាល់បានីមួយចំនួនធំ ។

Leave a Reply

Your email address will not be published. Required fields are marked *