អាម៉េរិក​ជំរុញ​ឱ្យ​អាមេនី និងអាស៊ែបៃហ្សង់បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែន
Breaking News

អាម៉េរិក​ជំរុញ​ឱ្យ​អាមេនី និងអាស៊ែបៃហ្សង់បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែន

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាម៉េរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃការវាយប្រហារនៅតាមព្រំដែនអាមេនី-អាស៊ែបៃហ្សង់ ហើយកំពុងអំពាវនាវឱ្យបញ្ចប់អំពើអរិភាពនេះជាបន្ទាន់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចដែលយើងបានបញ្ជាក់យ៉ាងច្បាស់លាស់ជាយូរមកហើយ វាមិនអាចមានដំណោះស្រាយយោធាចំពោះជម្លោះនោះទេ” ។ “យើងជំរុញឱ្យបញ្ចប់អរិភាពយោធាណាមួយជាបន្ទាន់”។

Leave a Reply

Your email address will not be published. Required fields are marked *