មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គ្រោងនឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ
Breaking News

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គ្រោងនឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានគោលបំណងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ ដើម្បីជួយប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងពិចារណាផ្តល់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់ ដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមធំៗ ដោយវិធានការនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IMF នៅថ្ងៃនេះ (12 កញ្ញា 2022) តែម្ដង ។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters ដោយបានដកស្រង់ប្រភពព័ត៌មានមួយពី IMF បានឱ្យដឹងថា ផែនការនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IMF ដែលនឹងអនុញ្ញាតឱ្យ IMF អាចជួយដល់ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ី ។ យ៉ាងណាមិញ ទំហំ និងវិសាលភាពនៃវិធានការនេះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ។

របាយការណ៍បានបញ្ជាក់ផងដែរថា ប្រសិនបើមានការអនុម័តវិធានការនេះ នោះវានឹងជួយបង្កើនលទ្ធភាពទទួលបានមូលនិធិសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយវិបត្តិស្បៀងអាហារ និងបានអនុញ្ញាតឱ្យរដ្ឋជាសមាជិក IMF ខ្ចីប្រាក់បន្ថែម50% នៃកូតាដែលត្រូវបានបង្កើតឡើងក្រោម RFI (Rapid Financing Instrument) និងមូលនិធិ RCF (Rapid Credit Facility) ដែលផ្តល់ដល់ប្រទេសដែលមានចំណូលទាបផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *