អត្រាអតិផរណាក្នុងខែកក្កដារបស់ឥណ្ឌូណេស៊ីបានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល7ឆ្នាំកន្លងមកនេះ!!
Breaking News

អត្រាអតិផរណាក្នុងខែកក្កដារបស់ឥណ្ឌូណេស៊ីបានកើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល7ឆ្នាំកន្លងមកនេះ!!

ប្រទេសឥណ្ឌូណេស៊ីបានបង្ហើបឲ្យដឹងថា អត្រាអតិផរណារបស់ខ្លួនសម្រាប់ខែកក្កដា បានកើនឡើងដល់ទៅ 4.94% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល 7ឆ្នាំកន្លងមកនេះ ហើយវាក៏ជាកម្រិតខ្ពស់ជាងការរំពឹងទុករបស់ធនាគារកណ្តាលរបស់ខ្លួនផងដែរ ។

កម្រិតអត្រាអតិផរណានៅក្នុងខែកក្កដារបស់ឥណ្ឌូណេស៊ី មានការកើនឡើងខ្ពស់បំផុតរាប់ចាប់តាំងពីខែតុលាឆ្នាំ2015 រៀងមក យោងទៅតាមការស្ទង់មតិរបស់ Reuters បានរំពឹងថាអតិផរណារបស់ប្រទេសឥណ្ឌូណេស៊ីសម្រាប់ខែកក្កដាកន្លងទៅនេះស្ថិតនៅក្នុងកម្រិត 4.82% និង 4.35% នៅក្នុងខែមិថុនា ។

យ៉ាងណាមិញប្រទេសឥណ្ឌូណេស៊ី បានរក្សាអត្រាអតិផរណាគោលរបស់ខ្លួនបាននៅកម្រិតទាបបំផុតត្រឹម 3.5% រាប់ចាប់តាំងពីខែកុម្ភៈឆ្នាំ2021 មកទៅទល់នឹង ដើមខែមិថុនាឆ្នាំ2022 ។

ប្រភព ៖ Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *