ជប៉ុនបញ្ជាក់ថា ពលរដ្ឋជប៉ុនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជប៉ុនទាមទារឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាធ្វើការដោះលែងឲ្យបានឆាប់រហ័សជាទីបំផុត!!
Breaking News

ជប៉ុនបញ្ជាក់ថា ពលរដ្ឋជប៉ុនត្រូវបានចាប់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ជប៉ុនទាមទារឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាធ្វើការដោះលែងឲ្យបានឆាប់រហ័សជាទីបំផុត!!

រដ្ឋាភិបាលជប៉ុនបានអំពាវនាវឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកផលិតភាពយន្តឯកសារជប៉ុនម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Japan Time ។

លោក Seiji Kihara អគ្គលេខាធិការរងខុទ្ទកាល័យនាយករដ្ឋមន្រ្តីជប៉ុន បានប្រាប់អ្នកសារព័ត៌មានថា  បុរសជនជាតិជប៉ុនម្នាក់ត្រូវបានចាប់ខ្លួននៅប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលគាត់កំពុងថតសកម្មភាពការតវ៉ានៅថ្ងៃទី៣០ ខែកក្កដា ។ បច្ចុប្បន្ននេះស្ថានទូតជប៉ុនកំពុងដាក់សម្ពាធដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឲ្យដោះលែងគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

Leave a Reply

Your email address will not be published. Required fields are marked *