អង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃកំពុង​ប្រមូលឯកសារដើម្បីធ្វើការប្ដឹងចោទប្រកាន់លើតំណាងរាស្រ្ដដែលទទួលសំណូក និងអ្នកសូកសំណូកទាំងអស់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់!!
Read Time:2 Minute, 15 Second
Views:101

អង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃកំពុង​ប្រមូលឯកសារដើម្បីធ្វើការប្ដឹងចោទប្រកាន់លើតំណាងរាស្រ្ដដែលទទួលសំណូក និងអ្នកសូកសំណូកទាំងអស់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់!!

0 0

ថ្ងៃនេះ (25/07/2022) យោងទៅតាមកិច្ចសម្ភាសរបស់លោក Niwatchai Kasemmongkol អគ្គលេខាធិការអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ ដែលបាននិយាយដល់រឿងដែលកំពុងផ្ទុះល្បីពាសពេញបណ្ដាញទំនាក់ទំនងសង្គម Line គឺរឿងបែកធ្លាយឃ្លីបវីដេអូដែលមានឈ្មោះអ្នកនយោបាយបក្សរួមរដ្ឋាភិបាលបក្សតូចមួយចំនួនទទួលបានកម្រៃក្នុងម្នាក់ 100000បាតក្នុងមួយខែ ។

ដោយមានករណីចែកចាយបន្តនូវវីដេអូឃ្លីបអំពីការវេរប្រាក់ពីម្នាក់ទៅម្នាក់ ដោយឡែកពេលនេះអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃបានធ្វើការស្រាវជ្រាវស៊ើបអង្កេតក្នុងករណីនេះ ដើម្បីធ្វើការប្រមូលនូវទិន្នន័យដែលបានកើតឡើងនេះ ហើយប្រសិនបើជារកឃើញថាវាជាការពិតមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងដំណើរការទៅតាមច្បាប់ ។

លោកបានបញ្ជាក់ថា យោងទៅតាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ មិនថាតែតំណាងរាស្រ្ដ ឬមន្ត្រីរាជការទាំងអស់មិនអាចទទួលបានផលប្រយោជន៍លើសពី 3000បាតឡើយ ហើយប្រសិនបើប្រព្រឹត្តផ្ទុយនោះ ក្នុងច្បាប់អង្គភាពប្រឆាំងអំពើពុករលួយមានមាត្រាទី 128 បានចែងអំពីការដាក់ទោសទណ្ឌឲ្យជាប់ពន្ធធនាគារមិនលើសពី 3ឆ្នាំ ឬពិន័យជាប្រាក់មិនលើសពី 60000បាត ឬអាចនឹងត្រូវបានពិន័យជាប្រាក់ផង និងជាប់ពន្ធធនាគារផង ។

លោកបានបន្តថា ប្រសិនបើត្រូវបានរកឃើញថា ជាការទទួលសំណូកដើម្បីដោះដូរនឹងការបោះឆ្នោតស្រង់មតិនៅក្នុងរដ្ឋសភា នោះគឺជាទង្វើផ្ទុយទៅនឹងច្បាប់មន្ត្រីរាជការមាត្រាទី 149នៃរដ្ឋធម្មនុញ្ញ នឹងត្រូវជាប់ពន្ធធនាគារចាប់ពី 05-20ឆ្នាំ ឬអាចជាប់ពន្ធធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ចាប់ពី 100000-400000បាត ឬឈានដល់ទោសប្រហារជីវិតតែម្ដង ។

ប្រភព ៖ ข่าวสด

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post មនុស្ស 2 នាក់បានស្លាប់ និងរបួស 5 នាក់ក្នុងការបាញ់ប្រហារ នៅក្នុងឧទ្យានមួយនៃរដ្ឋ Los Angeles សហរដ្ឋអាម៉េរិក!!
Next post រុស្ស៊ីនិយាយថា ខ្លួនបានបំបែកផែនការពិសេសរបស់អ៊ុយក្រែនក្នុងការប៉ុនប៉ង់លួចយកយន្តហោះចម្បាំងរបស់រុស្ស៊ី !!