អង្គការសុខភាពពិភពលោក WHO ជឿជាក់ថា ជំងឺកូវីដ-19 ជិតដល់ចំណុចបញ្ចប់ហើយ និងជំរុញឱ្យភាគីទាំងអស់បង្កើនសកម្មភាពក្នុងដំណាក់កាលនេះ
Read Time:1 Minute, 33 Second
Views:88

អង្គការសុខភាពពិភពលោក WHO ជឿជាក់ថា ជំងឺកូវីដ-19 ជិតដល់ចំណុចបញ្ចប់ហើយ និងជំរុញឱ្យភាគីទាំងអស់បង្កើនសកម្មភាពក្នុងដំណាក់កាលនេះ

0 0

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ2022 ស្តីពីស្ថានភាពនៃការរាតត្បាតនូវជំងឺឆ្លងកូវីដ-19 ថា ជំងឺនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែឥឡូវនេះចំណុចបញ្ចប់របស់វាអាចត្រូវបានគេមើលឃើញ ដោយលោកបានស្នើឱ្យបណ្ដាប្រទេសទាំងអស់បន្តចែកចាយវ៉ាក់សាំងដល់ក្រុមដែលមានហានិភ័យខ្ពស់ឱ្យបាន100% ហើយលោកក៏បានស្នើឱ្យមានការរៀបចំសម្ភារៈបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងការឆ្លងរាតត្បាតរលកបន្ទាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា “ពេលនេះគឺជាឱកាសដ៏ល្អបំផុត ក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-19 ដល់ពេលដែលយើងត្រូវធ្វើសកម្មភាពកាន់តែខ្លាំង ដើម្បីប្រាកដថា យើងបានឆ្លងកាត់បន្ទាត់នៃចំណុចបញ្ចប់របស់មេរោគនេះហើយ ការបញ្ចប់នូវមេរោគឆ្លងមួយនេះប្រៀបបានទៅនឹងការទទួលបានរង្វាន់ដ៏អស្ចារ្យមួយ ជាថ្នូរនឹងការខិតខំប្រឹងប្រែងរបស់ពួកយើងកាលពីអតីតកាលរហូតមកទល់នឹងពេលនេះ” ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post នាយករដ្ឋមន្ត្រីឥណ្ឌា Modi និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងមកជួបមុខគ្នាជាលើកដំបូង ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែន
Next post អ៊ីរ៉ង់​ចុះហត្ថលេខា​អនុស្សរណៈ​ស្ដីពី​ការ​ចូល​ជា​សមាជិក​អង្គការ​សហប្រតិបត្តិការ​សៀងហៃ