ស្រ្តីជនជាតិអ៊ុយក្រែនចំនួនជាច្រើននាក់បានសម្រេចចិត្តរំលូតកូនដោយសារសង្គ្រាម
Read Time:2 Minute, 3 Second
Views:22

ស្រ្តីជនជាតិអ៊ុយក្រែនចំនួនជាច្រើននាក់បានសម្រេចចិត្តរំលូតកូនដោយសារសង្គ្រាម

1 0

មានរឿងដ៏ខ្មៅកខ្វក់មួយដែលបានកើតមានឡើងនៅក្នុងសង្គ្រាមដែលបានបង្កឡើងដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន!! ស្រ្តីជនជាតិអ៊ុយក្រែនចំនួនជាច្រើននាក់បានសម្រេចចិត្តរកទីកន្លែងរំលូតកូនដោយស្របច្បាប់ ព្រោះពួកគេបារម្ភអំពីថ្ងៃអនាគតពុំច្បាស់លាស់របស់ពួកគេនៅពេលខាងមុខ ។

ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយថា រាប់ចាប់ពីពេលមានការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីមកលើ ប្រទេសអ៊ុយក្រែន មានពលរដ្ឋអ៊ុយក្រែនជាច្រើនបានរត់ភៀសខ្លួនទៅកាន់បរទេស ហើយប្រទេសដែលពួកគេសម្រុកទៅច្រើនជាងគេគឺ ប្រទេសប៉ូឡូញ ។ ច្បាស់ណាស់ថាក្នុងចំណោមនោះមានស្រ្ដីជាច្រើនមានផ្ទៃពោះ ហើយពួកគេនិយាយឡើងដូចៗថា ពួកគេនឹងមិនទុកក្មេងទេ ព្រោះពេលនេះពួកគេសឹងតែយករួចខ្លួនលើខ្លួនឯងមិនចង់ទាំងបានផង ទម្រាំមកចិញ្ចឹមក្មេងទៀតគឺនៅមិនទាន់អាចទៅរួចទេ ។ ក៏នៅមានស្រ្តីអ៊ុយក្រែនជាច្រើនទៀតដែលស្ថិតក្នុងប្រទេសអ៊ុយក្រែនដែលភៀសខ្លួនមិនទាន់ពីការវាយលុករបស់ទាហានរុស្ស៊ី ត្រូវបានទាហានរុស្ស៊ីប្រើប្រាស់អំពើហិង្សា និងបង្ខំចាប់រំលោភរហូតមានផ្ទៃពោះផងដែរ ។ សរុបមកមានស្រ្តីអ៊ុយក្រែនមួយចំនួនគ្រាន់តែរំលូតកូនចេញធម្មតា ហើយខ្លះទៀតបន្ទាប់ពីរំលូតកូនចេញហើយក៏បានប្រើប្រាស់សេវាកម្មពន្យាកំណើតរយៈពេលវែង ពីសំណាក់ IPPF ។ IPPF គឺជាអ្នកផ្ដល់សេវាកម្មផ្នែកសុខភាពកម្រិតពិភពលោក និងជាអ្នកគាំពារឈានមុខគេផ្នែកសុខភាពផ្លូវភេទ និងការបន្តពូជ ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អាល្លឺម៉ង់ចុះហត្ថលេខាទិញឧស្ម័នធម្មជាតិពីរុស្ស៊ីបន្ត10ឆ្នាំទៀត!!
Next post អាវុធជីវសាស្រ្ត ៖ គន្លឹះសំខាន់របស់ហ្សែនជនជាតិអាស៊ីត្រូវបានរកឃើញដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន