សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន2 ក្រុមហ៊ុនកូរ៉េខាងជើងចំនួន1
Breaking News

សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន2 ក្រុមហ៊ុនកូរ៉េខាងជើងចំនួន1

សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន2 ក្រុមហ៊ុនកូរ៉េខាងជើងចំនួន1 និងបុគ្គលម្នាក់ចំពោះសកម្មភាពគាំទ្រដល់កម្មវិធី (អាវុធដែលមានកម្រិតបំផ្លាញខ្ពស់) របស់ប្រទេសកូរ៉េខាងជើង ។ ការប្រកាសដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាម៉េរិកនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសចិន និងរុស្ស៊ីបានបោះឆ្នោតវេតូ ។ ប្រទេសធំៗទាំងពីរបានបោះឆ្នោតវេតូដំណោះស្រាយ របស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើង ។ សហរដ្ឋអាម៉េរិកបាននិយាយថា ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ICBM ជាលើកទីប្រាំមួយហើយក្នុងឆ្នាំ2022នេះ ។ សហរដ្ឋអាម៉េរិកបន្តទៀតថា កូរ៉េខាងជើងកំពុងរៀបចំបាញ់សាកល្បងអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួនរាប់ចាប់តាំងពីឆ្នាំ ២០១៧ មកទល់នឹងថ្ងៃនេះ ។

ប្រភព ៖

Reuters

Leave a Reply

Your email address will not be published. Required fields are marked *