បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!!
Breaking News

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!!

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្វើការបំផ្លាញផ្ទាំងគំនូរ “ម៉ូណាលីសា” ដោយយកនំខេកទៅប៉ាត!! ផ្ទាំងគំនូរមួយនេះជាស្នាដៃរបស់លោក Leonardo da Vinci ដែលត្រូវបានគេដាក់តាំងនៅក្នុងបន្ទប់ Salle des États នៅជាន់ទីមួយនៃអគារ Denon Wing ត្រូវបានបំផ្លាញដោយបុរសម្នាក់ស្លៀកពាក់ជាស្ត្រីចំណាស់ជិះលើរទេះរុញ ។ យោងតាមសេចក្តីរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានក្រោកឈរឡើង រួចដោះសក់ពាក់របស់គាត់ ហើយបានប៉ាតនំខេកទៅលើរូបគំនូរសិល្បៈមួយផ្ទាំងនេះ ។ យ៉ាងណាមិញរឿងដែលបុរសនោះមិនបានដឹង ឬនឹកស្មានមិនដល់នោះគឺ ផ្ទាំងគំនូរមួយនេះត្រូវបានគេការពារដោយស្រទាប់កញ្ចក់ ហើយនេះមិនមែនជាលើកទីមួយទេដែល Mona Lisa ក្លាយជាគោលដៅនៃការបំផ្លិចបំផ្លាញនោះ ។ កាលពីឆ្នាំ 1956 មានមនុស្សម្នាក់បានចាក់អាស៊ីតស៊ុលហ្វួរិចមួយដំណក់ទៅលើរូបមួយផ្ទាំងនេះ ដែលបណ្តាលឱ្យផ្នែកពាក់កណ្តាលខាងក្រោមរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ទាំងនេះហើយគឺជា មូលហេតុដែលសារមន្ទីរនេះបានបង្កើតស្រោមកញ្ចក់ដើម្បីការពារគំនូរពីគ្រោះថ្នាក់នានា រួមទាំងគ្រាប់កាំភ្លើងផងដែរ ។

ប្រភព ៖

HYPEBAE

Leave a Reply

Your email address will not be published. Required fields are marked *