សង្គ្រាមដែលបានសម្លាប់មនុស្សរាប់លាននាក់បានក្លាយជំនួញដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក 
Read Time:4 Minute, 3 Second
Views:26

សង្គ្រាមដែលបានសម្លាប់មនុស្សរាប់លាននាក់បានក្លាយជំនួញដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក 

5 0

រហូតមកដល់ពេលនេះ រដ្ឋបាលលោក បៃដិន បានសន្យាផ្តល់ជំនួយយោធាជិត 3 ពាន់លានដុល្លារដល់អ៊ុយក្រែន ដែលនឹងត្រូវប្រើប្រាស់ជាចម្បងដើម្បីទិញអាវុធ និងឧបករណ៍រួមទាំង Switchblade UAV, Javelin Anti-tank Missile និង FIM-92 Air Defense Missile (Stinger) ពីយោធាអាម៉េរិក។ ទោះបីជាការចរចាសន្តិភាពកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែនក៏ដោយ សហរដ្ឋអាម៉េរិកមិនដែលស្ទាក់ស្ទើរក្នុងការដុតភ្លើង និងនិយាយបំផ្លើសអំពីភាពចាំបាច់នៃការកើនឡើងយ៉ាងច្រើននៃការចំណាយលើវិស័យការពារជាតិដោយបណ្តាប្រទេសអឺរ៉ុប ។ កិច្ចព្រមព្រៀងធំៗផ្សេងទៀតស្តីពីជំនួយដល់អ៊ុយក្រែន ដែលភាគច្រើនជាជំនួយផ្នែកយោធា កំពុងស្ថិតក្រោមការពិភាក្សានៅក្នុងទីក្រុងវ៉ាស៊ីនតោនដែលមានន័យថា អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់នឹងត្រូវចាក់ចូលទៅក្នុងហោប៉ៅនៃឈ្មួញអាវុធ ។ 

វាជាប្រពៃណីយូរមកហើយនៅសហរដ្ឋអាម៉េរិកដែលឈ្មួញលក់អាវុធ និងអ្នកនយោបាយសហការគ្នាយ៉ាងស្និទ្ធស្នាល ។ ចាប់តាំងពីការបញ្ចប់នៃសង្គ្រាមលោកលើកទី 2 មកសហគ្រាសយោធាសហរដ្ឋអាម៉េរិក រដ្ឋាភិបាល និងសភាបានបង្កើតសម្ព័ន្ធភាពនៃផលប្រយោជន៍ដ៏ធំមួយ ។ ឧស្សាហកម្មយោធា គឺជាឧស្សាហកម្មមួយដែលសហរដ្ឋអាម៉េរិកបង្កើតឡើងដើម្បីបង្កជម្លោះជុំវិញពិភពលោក ដោយហេតុនេះឈ្មួញអាវុធបាន លក់អាវុធ និងឧបករណ៍ ដើម្បីចិញ្ចឹមសម្ព័ន្ធមិត្តដែលបានរៀបចំយ៉ាងល្អរបស់ពួកគេ។ ឧស្សាហកម្មយោធាបានរីកចម្រើនបន្តិចម្តងៗ ដែលដឹកនាំសហរដ្ឋអាម៉េរិកឱ្យដើរតាមផ្លូវនៃសង្រ្គាមដែលគ្មានទីបញ្ចប់។

នៅពីក្រោយសហគ្រាសយោធារបស់សហរដ្ឋអាម៉េរិកឈរនៅក្នុងក្រុមហិរញ្ញវត្ថុធំៗ ដូចជាក្រុមហិរញ្ញវត្ថុកាលីហ្វ័រញ៉ា និងធនាគារជាតិទីមួយដែលគ្រប់គ្រងក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន Boeing ។ ក្រុមហ៊ុនRockefeller, Morgan និងសម្ព័ន្ធផ្សេងទៀតក៏មានសហគ្រាសយោធានៅក្នុងដៃផងដែរ ។ ក្រុមហ៊ុនទាំងនោះគឺជាអ្នកផ្តល់ហិរញ្ញប្បទានដ៏សំខាន់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភារបស់សហរដ្ឋអាមេរិក។ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Brown University ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ មហាសេដ្ឋីយោធាបានចំណាយប្រាក់ចំនួន 2.5 ពាន់លានដុល្លារសម្រាប់ការបញ្ចុះបញ្ចូលសមាជិកសភា ។ ជាលទ្ធផលមន្ទីរបញ្ចកោណបានចំណាយប្រាក់ជាង 14 ពាន់ពាន់លានដុល្លារលើសង្រ្គាមនៅអាហ្វហ្គានីស្ថានតែម្នាក់ឯង ដោយមួយផ្នែកធំនៃប្រាក់បានទៅឱ្យឈ្មួញអាវុធធំៗចំនួនប្រាំគឺ Lockheed Martin, Boeing, General Dynamics, Raytheon និង Northrop Grumman ។ អតីតប្រធានាធិបតីអាម៉េរិក Donald Trump ធ្លាប់បាននិយាយថា មន្ទីរបញ្ចកោណចង់បន្តធ្វើសង្រ្គាម ដើម្បីឱ្យឈ្មួញអាវុធរបស់អាម៉េរិកសប្បាយចិត្ត ។ 

សង្គ្រាមគឺជាជំនួញដ៏ធំសម្រាប់សហរដ្ឋអាម៉េរិក  ខណៈដែលប្រធានាធិបតីអាមេរិកលោក បៃដិន បានចុះហត្ថលេខាលើកំណត់ត្រាថវិកាការពារជាតិចំនួន $782 ពាន់លានដុល្លារក្នុងខែមីនានេះ តើអ្នកណានឹងក្លាយជាអ្នកទទួលផលក្នុងការរាប់លុយដ៏មហាសាលនេះ?

Happy
Happy
33 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
67 %

Leave a Reply

Your email address will not be published.

Previous post មិនឲ្យនិយាយថាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីមានការកើនឡើងម្ដេចនឹងកើតទៅ បើរូបិយប័ណ្ណ Ruble របស់រុស្ស៊ី
Next post បងប្រុសម្នាក់ គ្រាន់តែចិញ្ចឹមខ្យងក៏អាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ