វៀតណាម! អគ្គិភ័យខារ៉ាអូខេ ស្លាប់32នាក់ ភាគច្រើនស្លាប់ក្នុងបន្ទប់ទឹក
Read Time:1 Minute, 12 Second
Views:130

វៀតណាម! អគ្គិភ័យខារ៉ាអូខេ ស្លាប់32នាក់ ភាគច្រើនស្លាប់ក្នុងបន្ទប់ទឹក

0 0

កាសែតផ្លូវការរបស់វៀតណាម Cong an Nhan dan បានបញ្ជាក់ថា អគ្គិភ័យក្នុងហាងខារ៉ាអូខេក្នុងទីក្រុង Thuan’an កាលពីយប់ថ្ងៃអង្គារ ទី06 ខែកញ្ញា ឆ្នាំ2022 បានបណ្ដាលឱ្យមានមនុស្សស្លាប់កើនឡើងដល់32នាក់ ក្នុងនោះមានបុរសចំនួន17នាក់ និងស្ត្រីចំនួន15នាក់ ។

“មនុស្សជាច្រើនរត់តាមច្រកចេញ-ចូលសំខាន់របស់ហាងនោះ ដោយឡែកមានមនុស្សជាច្រើនផ្សេងទៀតមិនអាចទ្រាំទ្រនឹងកម្ដៅបាន ពួកគេបានលោតចុះពីជាន់ខាងលើ រហូតដៃជើងរបស់ពួកគេបានបាក់ថែមទៀតផង” នេះបើយោងតាមសម្ដីអ្នកនៅជិតនឹងកន្លែងកើតហេតុ ។

ចំពោះមូលហេតុក្នុងជំហានដំបូងនៃការឆេះនេះ មន្ត្រីមូលដ្ឋានបានធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ប៉ូលិសបាននិយាយបន្ថែមថា ហាងខារ៉ាអូខេនេះត្រូវបានត្រួតពិនិត្យតាមគោលការណ៍អគ្គិភ័យរួចជាស្រេចហើយនៅមុនពេលកើតហេតុ ។

Happy
Happy
0 %
Sad
Sad
100 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រធានាធិបតីស៊ែប៊ី និងតួកគីព្រមានអឺរ៉ុបថា រដូវរងាឆ្នាំក្រោយនឹងត្រជាក់ខ្លាំងបំផុត
Next post កន្លាត cyborg អាចបង្កើតថាមពល និងសាកថ្មដោយខ្លួនឯងបាន