ប្រធានាធិបតីស៊ែប៊ី និងតួកគីព្រមានអឺរ៉ុបថា រដូវរងាឆ្នាំក្រោយនឹងត្រជាក់ខ្លាំងបំផុត
Breaking News

ប្រធានាធិបតីស៊ែប៊ី និងតួកគីព្រមានអឺរ៉ុបថា រដូវរងាឆ្នាំក្រោយនឹងត្រជាក់ខ្លាំងបំផុត

“អឺរ៉ុបកំពុងប្រឈមមុខនឹងរដូវរងាដ៏លំបាកបំផុតនៅក្នុងឆ្នាំនេះ ហើយរដូវរងាឆ្នាំក្រោយនឹងត្រជាក់ខ្លាំងជាងនេះទៅទៀត” នេះបើយោងទៅតាមប្រធានាធិបប្រទេសប្រទេសស៊ែប៊ី លោក Alexandra Vucic បានព្រមាន ក្រោយការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងសន្និសីទ Eastern Economic Forum កាលពីថ្ងៃពុធកន្លងទៅនេះ ។

លោក ពូទីន បានសង្កត់ធ្ងន់ថា ទណ្ឌកម្មដែលសហភាពអឺរ៉ុបដាក់លើរុស្ស៊ី ឆ្លើយតបទៅនឹងសកម្មភាពយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន បានធ្វើឱ្យរុស្ស៊ីលែងមើលឃើញសហភាពអឺរ៉ុបថា ជាគោលដៅនាំចេញដ៏សំខាន់របស់ខ្លួនតទៅទៀតហើយ ។

ក្នុងនោះដែរប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបន្ថែមថា ឥឡូវនេះ “នៅពេលដែលមនុស្សគ្រប់គ្នាវាយប្រហាររុស្ស៊ី” នោះប្រទេសរុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយដើម្បីឆ្លើយតបលើការវាយប្រហារទាំងនោះវិញ ។

យ៉ាងណាមិញទាំងតួកគី និងស៊ែប៊ី បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា ពួកគេនឹងបន្តពឹងផ្អែកលើថាមពលរុស្ស៊ីបន្តទៅទៀត ដោយកាលពីពេលថ្មីៗកន្លងមកនេះ ទីក្រុង Belgrade បានឈានដល់កិច្ចព្រមព្រៀងទិញឧស្ម័នធម្មជាតិពីទីក្រុងម៉ូស្គូបន្ថែមទៀតផងដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *