លោក ស៊ី ជីនពីង នឹងជួបជាមួយលោក  វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីវិបត្តិដ៏ក្តៅគគុក អ៊ុយក្រែន និងតៃវ៉ាន់
Read Time:1 Minute, 54 Second
Views:112

លោក ស៊ី ជីនពីង នឹងជួបជាមួយលោក  វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីវិបត្តិដ៏ក្តៅគគុក អ៊ុយក្រែន និងតៃវ៉ាន់

0 0

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចនៅក្រៅប្រទេស នៅថ្ងៃនេះ (14 កញ្ញា 2022) ដែលជាដំណើរចេញទៅក្រៅប្រទេសដំបូងបង្អស់របស់លោក រាប់ចាប់តាំងពីការផ្ទុះឡើងនៃមេរោគឆ្លងកូវីដ-19 នៅដើមឆ្នាំ2020 ដើម្បីធ្វើជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ។

លោក ស៊ី ជីនពីង នឹងចាប់ផ្តើមការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស កាហ្សាក់ស្ថាន មុនពេលលោក ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Samarkand ប្រទេស Uzbekistan ចាប់ពីថ្ងៃទី 15-16 ខែកញ្ញា ជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងតំបន់នៅអាស៊ីកណ្តាល ក្នុងនោះរួមមានរុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌា និងប៉ាគីស្ថាន ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ ។

ជំនួបរវាងអ្នកទាំងពីរ នឹងផ្តល់ឱកាសឱ្យលោក ស៊ី ជីនពីង បានបង្ហាញអំពីឥទ្ធិពលរបស់ចិន ខណៈពេលដែលលោក ពូទីន ក៏អាចបង្ហាញជាអន្តរជាតិនូវជំហររបស់រុស្ស៊ីចំពោះអាស៊ី ។ ទន្ទឹមនឹងនេះដែរ មេដឹកនាំទាំងពីរក៏បានបង្ហាញជំហរប្រឆាំងទៅនឹងឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក និងអាកប្បកិរិយារបស់ប្រទេសលោកខាងលិច សម្រាប់ការព្យាយាមដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ដែលរដ្ឋាភិបាលរបស់វិមានក្រឹមឡាំងហៅថា ‘ជាប្រតិបត្តិការពិសេសយោធា’ របស់ខ្លួន ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post អ៊ុយក្រែន​និយាយ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់​ដែល​រុស្ស៊ីកំពុងប្រើប្រាស់នៅក្នុងសង្រ្គាម
Next post ប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង បានទៅដល់ប្រទេស​កាហ្សាក់ស្ថានហើយក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោក ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ-19