រុស្សីកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន
Breaking News

រុស្សីកំពុងទិញគ្រាប់កាំភ្លើងធំពីកូរ៉េខាងជើង ដើម្បីប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន

សារព័ត៌មាន New York Times បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកបានវាយតម្លៃថា ទីក្រុងម៉ូស្គូកំពុងទិញគ្រាប់កាំភ្លើងធំពីប្រទេសកូរ៉េខាងជើង ​នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

មន្ត្រីរដ្ឋាភិបាលអាម៉េរិកបានប្រាប់កាសែត Times ថា ការទិញនេះបង្ហាញថា ទណ្ឌកម្មបានចាប់ផ្តើមខាំ និងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការរក្សាការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានហៅថាជា “ប្រតិបត្តិការយោធាពិសេស”។

ថ្មីៗនេះ អ៊ុយក្រែនបានបើកការវាយលុកនៅទីតាំងជាច្រើន រួមទាំងជុំវិញទីក្រុង Kherson ដែលរុស្ស៊ីបានកាន់កាប់តាំងពីដើមដំបូងនៃការលុកលុយ ។ ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​ទាំង​នោះ កង​កម្លាំង​អ៊ុយក្រែន​បាន​វាយ​ប្រហារ​ឃ្លាំងផ្ទុកអាវុធ​របស់​រុស្ស៊ី រួម​ទាំង​កន្លែង​ដែល​មាន​កាំភ្លើង​ធំ និង​គ្រាប់​រំសេវ ។

ក្រុមមន្ត្រីបាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិចកំពុងតែបំផ្លាញសមត្ថភាពរបស់រុស្ស៊ីក្នុងការជំនួសយានជំនិះ និងសព្វាវុធដែលត្រូវបានបំផ្លាញក្នុងប្រទេសអ៊ុយក្រែន ។

Leave a Reply

Your email address will not be published. Required fields are marked *