យន្តហោះចម្បាំងបំបាំងកាយ F-35 កំពូលរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកំពុងសហការគ្នាជាលើកដំបូងក្នុងការធ្វើសមយុទ្ធរយៈពេល 10 ថ្ងៃ ដែលមានបំណងផ្ញើសារទៅកាន់កូរ៉េខាងជើង!!
Read Time:1 Minute, 19 Second
Views:82

យន្តហោះចម្បាំងបំបាំងកាយ F-35 កំពូលរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកំពុងសហការគ្នាជាលើកដំបូងក្នុងការធ្វើសមយុទ្ធរយៈពេល 10 ថ្ងៃ ដែលមានបំណងផ្ញើសារទៅកាន់កូរ៉េខាងជើង!!

0 0

យោធាទាំងពីរបាននិយាយថា យន្តហោះចម្បាំង F-35 របស់កងទ័ពអាកាសអាម៉េរិកចំនួន6 គ្រឿងមកពីមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋអាឡាស្កា បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ហើយនឹងហោះហើរជាមួយនឹងយន្តហោះ F-35 របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងសមយុទ្ធជាបន្តបន្ទាប់ដែលបញ្ចប់នៅថ្ងៃទី 14 ខែកក្កដា។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា “ការដាក់ពង្រាយនេះគឺ មានគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការរបស់ (កងកម្លាំងអាកាសរបស់យើង) ខណៈពេលដែលបង្ហាញពីការរារាំងដ៏រឹងមាំ និងជំហរការពាររួមគ្នានៃសម្ពន្ធមិត្ត” ។

អ្នកនាំពាក្យកូរ៉េខាងត្បូងបាននិយាយថា នេះជាលើកទីមួយហើយដែលយន្តហោះចម្បាំងបំបាំងកាយពីសម្ព័ន្ធមិត្តទាំងពីរបានធ្វើការជាមួយគ្នា ។

អ្នកជំនាញនិយាយថា យន្តហោះចម្បាំងបំបាំងកាយដែលអាចគេចពីរ៉ាដារបស់ទីក្រុងព្យុងយ៉ាង នឹងមានសារៈសំខាន់ណាស់ក្នុងសកម្មភាពណាមួយប្រឆាំងនឹងកូរ៉េខាងជើង ។

ប្រភព ៖ CNN

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post រុស្ស៊ីបានប្រាក់ដាក់ហោប៉ៅចំនួន 24 ពាន់លានដុល្លារពីការលក់ថាមពលទៅឲ្យចិន និងឥណ្ឌា ក្នុងរយៈពេលត្រឹមតែបីខែបន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន!!
Next post កងទ័ពអាកាសរុស្ស៊ីបានបំផ្លាញប្រព័ន្ធបាញ់មីស៊ីល HIMARS ចំនួន២គ្រឿងដែលទើបតែផ្គត់ផ្គង់ដល់អ៊ុយក្រែនដោយសហរដ្ឋអាម៉េរិកកាលពីពេលថ្មី!!