Breaking News

យន្តហោះចម្បាំងបំបាំងកាយ F-35 កំពូលរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកំពុងសហការគ្នាជាលើកដំបូងក្នុងការធ្វើសមយុទ្ធរយៈពេល 10 ថ្ងៃ ដែលមានបំណងផ្ញើសារទៅកាន់កូរ៉េខាងជើង!!

យោធាទាំងពីរបាននិយាយថា យន្តហោះចម្បាំង F-35 របស់កងទ័ពអាកាសអាម៉េរិកចំនួន6 គ្រឿងមកពីមូលដ្ឋានទ័ពអាកាស Eielson ក្នុងរដ្ឋអាឡាស្កា បានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ ហើយនឹងហោះហើរជាមួយនឹងយន្តហោះ F-35 របស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងសមយុទ្ធជាបន្តបន្ទាប់ដែលបញ្ចប់នៅថ្ងៃទី 14 ខែកក្កដា។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា “ការដាក់ពង្រាយនេះគឺ មានគោលបំណងលើកកម្ពស់អន្តរប្រតិបត្តិការរបស់ (កងកម្លាំងអាកាសរបស់យើង) ខណៈពេលដែលបង្ហាញពីការរារាំងដ៏រឹងមាំ និងជំហរការពាររួមគ្នានៃសម្ពន្ធមិត្ត” ។

អ្នកនាំពាក្យកូរ៉េខាងត្បូងបាននិយាយថា នេះជាលើកទីមួយហើយដែលយន្តហោះចម្បាំងបំបាំងកាយពីសម្ព័ន្ធមិត្តទាំងពីរបានធ្វើការជាមួយគ្នា ។

អ្នកជំនាញនិយាយថា យន្តហោះចម្បាំងបំបាំងកាយដែលអាចគេចពីរ៉ាដារបស់ទីក្រុងព្យុងយ៉ាង នឹងមានសារៈសំខាន់ណាស់ក្នុងសកម្មភាពណាមួយប្រឆាំងនឹងកូរ៉េខាងជើង ។

ប្រភព ៖ CNN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version