មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គ្រោងនឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ
Read Time:1 Minute, 56 Second
Views:52

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF គ្រោងនឹងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ជួយដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ

0 0

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានគោលបំណងផ្តល់មូលនិធិសង្គ្រោះបន្ទាន់ ដើម្បីជួយប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

មូលនិធិរូបិយវត្ថុអន្តរជាតិ IMF កំពុងពិចារណាផ្តល់ហិរញ្ញប្បទានសង្គ្រោះបន្ទាន់ ដល់ប្រទេសដែលប្រឈមនឹងវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមធំៗ ដោយវិធានការនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IMF នៅថ្ងៃនេះ (12 កញ្ញា 2022) តែម្ដង ។

យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Reuters ដោយបានដកស្រង់ប្រភពព័ត៌មានមួយពី IMF បានឱ្យដឹងថា ផែនការនេះនឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IMF ដែលនឹងអនុញ្ញាតឱ្យ IMF អាចជួយដល់ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្ស៊ី ។ យ៉ាងណាមិញ ទំហំ និងវិសាលភាពនៃវិធានការនេះ នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ។

របាយការណ៍បានបញ្ជាក់ផងដែរថា ប្រសិនបើមានការអនុម័តវិធានការនេះ នោះវានឹងជួយបង្កើនលទ្ធភាពទទួលបានមូលនិធិសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដោយវិបត្តិស្បៀងអាហារ និងបានអនុញ្ញាតឱ្យរដ្ឋជាសមាជិក IMF ខ្ចីប្រាក់បន្ថែម50% នៃកូតាដែលត្រូវបានបង្កើតឡើងក្រោម RFI (Rapid Financing Instrument) និងមូលនិធិ RCF (Rapid Credit Facility) ដែលផ្តល់ដល់ប្រទេសដែលមានចំណូលទាបផងដែរ ។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ប្រជាជនអ៊ុយក្រែនមានភាពសប្បាយរីករាយបន្ទាប់ពីកងទ័ពអ៊ុយក្រែនរំដោះបានទីក្រុង Izium បន្ទាប់ពីកងកម្លាំងរុស្ស៊ីដកថយ
Next post អាម៉េរិក​ជំរុញ​ឱ្យ​អាមេនី និងអាស៊ែបៃហ្សង់បញ្ឈប់ការប្រយុទ្ធគ្នានៅតាមព្រំដែន